ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ បទចម្រៀងដ៏ល្បី «បីឆ្កែចូលរាំ» របស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញMV ជាផ្លូវការហើយ។

យ៉ាងណាមិញ សម្រាប់ MV បទចម្រៀងកន្ត្រាក់អារម្មណ៍មួយបទនេះ ពិតជាមិនធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ខកបំណងនោះទេ។ ព្រោះថាMV​មួយបទនេះពិតជាឡូយ មែនទែនជាមួយនឹងការសម្តែង ភាពក្រមិចក្រមើមរបស់ កំពូលតារាចម្រៀងស្រស់សោភារូបនេះ។

ហើយមិនត្រឹមតែប៉ុណ្ណោះ MV មួយបទនេះ ក៏មានការចូលរួមសម្តែង ពីតារាចម្រៀងរួមផលិតកម្មលោក យក់ ដួងតារា ផងដែរ។ លើសពីនេះទៅទៀតនោះ អ្វីដែលពិសេសសម្រាប់បទចម្រៀង «បីឆ្កែចូលរាំ» មួយបទនេះ គឺពិតជាទទួលបានពាក្យសរសើរពីមហាជនច្រើនមែនទែន ហើយថែមទាំងមានការ Share លើបណ្តាញសង្គមយ៉ាងច្រើនកុះករថែមទៀតផង៕

កុំឲ្យខាតពេល ទស្សនាវីដេអូខាងក្រោម៖ 

បទ «បីឆ្កែចូលរាំ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា