ភ្នំពេញ៖ ជារឿងមួយដ៏រន្ធត់ បន្ទាប់ពីទទួលដំណឹងថាតារាកំប្លែងនាយ វីតាមីនសេ ត្រូវគ្រួសារដឹកយកទៅផ្ទះ បន្ទាប់ពីមន្ទីរពេទ្យមិនអាចជួយបានតទៅទៀត ព្រោះជំងឺរបស់លោកស្ថិតនៅក្នុងដំណាក់កាលខ្លាំង។

ជាការពិតណាស់ កាលពីមួយរយៈកន្លងទៅនេះអ្នកនាង ប៉េងប៉ោង បានព្យាយាមព្យាបាលឪពុកខ្លួន ដោយធ្វើការ លក់របស់មានតម្លៃជាច្រើនដើម្បីយកប្រាក់ទៅព្យាបាលឪពុកខ្លូន។ តែក្រោយមកក៏មានការជួយឧបត្ថម្ភ ដល់លោក ជាមួយនឹងការព្យាបាលនៅប្រទេសក្រៅ ទើបធ្វើឲ្យលោកបានធូរស្បើយជាងមុនមួយរយៈ ពេលនេះលោកក៏កាន់តែឈឺកាន់តែធ្ងន់ទៀត។

រហូតមកទល់ពេលនេះ គ្រូពេទ្យមិនអាចសន្និដ្ឋានភាពស្ថានភាពពេលនេះបាន តែក៏ឲ្យគ្រួសារត្រៀមចិត្តប៉ុណ្ណោះ ធ្វើឲ្យគ្រួសាររបស់លោកនាំគ្នាយំ និងបញ្ជូន នាយវីតាមីនសេ ទៅផ្ទះវិញ។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនពិតជាសោកស្តាយ និងអាណិតដល់រូបលោកព្រមទាំងគ្រួសារ ដែលចំណាយប្រាក់អស់ជាច្រើន តែបែរជាលោកមិនជាសះស្បើយ៕ 

នាយ វីតាមីនសេ
នាយ វីតាមីនសេ
នាយ វីតាមីនសេ
នាយ វីតាមីនសេ
នាយ វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]