ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ នៅតែទទួលបាន ការចាប់អារម្មណ៍ពីទស្សនិកជន ខ្លាំងឡើងពីមួយថ្ងៃទៅ ខណៈដែលមានតារាស្រីៗវ័យក្មេង កំពុងប្រជែងក្នុងទីផ្សារសិល្បៈមួយនេះ។

ជាពិសេសមួយរយៈ ចុងក្រោយនេះដែរ គេសង្កេតឃើញថា វត្តមាន ម្ចាស់បទ « សុភមង្គលមិនមែន ស្ថិតលើលុយតែមួយមុខ » រូបនេះតែបង្ហាញមុខ ក្នុងកម្មវិធីតូចធំជាច្រើន មិនដាច់សោះ ហើយក្នុងនោះអ្នកនាង ក៏តែងមានអ្វីដែលថ្មីចែកជូន អ្នកគាំទ្រ បានទស្សនា មិនថា ចម្រៀងថ្មី ឬស្ទីលតុបតែងខ្លួននោះទេ។

ជាក់ស្ដែង ថ្មីៗនេះ នាងក៏បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញ តារាស្រីរូបនេះ យកសារ៉ុង មកច្នៃជាម៉ូតរ៉ូប យ៉ាងស្រស់ស្អាត សម្រាប់ពាក់ចូលរួមកម្មវិធី នានា។

ទាំងនេះ ជាភាពច្នៃប្រឌិត យ៉ាងពិសេសមួយ ដែលកម្រមានតារាស្រីណា នឹកឃើញ​រកមកតុបតែងខ្លួនបែបនេះណាស់ ផ្ទុយទៅវិញ ពួកគេមានតែយកសម្លៀកបំពាក់ ជាម៉ូតដែលមានតម្លៃថ្លៃៗ ដើម្បីបង្អួតភ្នែកមហាជន នឹងទាមទារចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួន។

យ៉ាងណាមិញ សារ៉ុងច្នៃជាម៉ូតរ៉ូប របស់ ស្រីល័ក្ខ មួយឈុតនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ជាច្រើន មានការកោតសរសើរ មិនដាច់ពីមាត់ពី ព្រោះមិនត្រឹមតែមានភាពស្រស់ស្អាត ប្លែកភ្នែកនោះទេ ថែមទាំងអាចជួយគាំទ្រ ផលិតផលខ្មែរ យើងបានទៀតផង៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ