កំពង់សោម៖ ប៉ុន្មានថ្ងៃនេះ តារាសម្តែងស្រីចាយសម្រស់អ្នកនាង សុខ សោម៉ាវត្តី បានធ្វើដំណើរទៅដើរលេងកម្សាន្តនៅលើទឹកដីសមុទ្រធម្មជាតិ ដ៏ស្រស់ស្អាតរបស់យើង គឺកោះរ៉ុងសន្លឹម  ពោរពេញទៅដោយទេសភាពស្រស់ត្រកាល គួរឱ្យចង់ទៅគយគន់មិនចេះជិនណាយ។

ដោយនៅក្នុងដំណើរកម្សាន្តនេះផងដែរ គេឃើញអ្នកនាង សុខ សោម៉ាវត្តី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត អមជាមួយនឹងការបញ្ចេញភាពស៊ិចស៊ីទាក់ភ្នែកមនុស្សនៅជុំវិញខ្លួនឱ្យឈ្លក់វង្វេងនឹងសម្រស់របស់ខ្លួនទៀតផង។

ហើយនៅក្នុងការដើរលេងកម្សាន្តលើកោះរ៉ុងសន្លឹម អ្នកនាង សុខ សោម៉ាវត្តី ក៏បានប្រាប់ថានាងទៅដើរលេងជាលក្ខណៈឯកជនម្នាក់ឯង (Solo Trip) ប៉ុណ្ណោះ។

ប៉ុន្តែបើក្រឡេកទៅមើល នៅក្នុងវីដេអូសកម្មភាពរបស់នាងពេលដើរកម្សាន្តវិញ បែរជាមានដៃបុរសម្នាក់ កាន់ដៃនាងដើរថតកម្សាន្តលេង យ៉ាងផ្អែមល្ហែមរ៉ូមែនទិកជាមួយគ្នាខ្លាំងណាស់ ធ្វើឱ្យអ្នកដែលបានឃើញហើយ មានអារម្មណ៍រំភើបជំនួស។

ជាក់ស្តែង ដៃបុរសម្នាក់នោះ ក៏ត្រូវបានគេចាប់អារម្មណ៍ថា មិនអាចជាដៃនរណាផ្សេង ក្រៅពីកម្លោះកីឡាករបាល់ទាត់រូបសង្ហាលោក លី វ៉ាហេទ នោះទេ ដែលត្រូវបានអ្នកគាំទ្រភាគច្រើនមើលឃើញថា អ្នកទាំងពីរ កំពុងទាក់ទង មើលចិត្តគ្នាយ៉ាងផ្អែមល្ហែមជាខ្លាំង ទោះបីជាម្ចាស់ខ្លួនមិនបានសារភាពត្រង់ៗ តែមើលទៅលើសកម្មភាពរបស់ពួកគេបច្ចុប្បន្ន អាចឱ្យគេដឹងបានយ៉ាងច្បាស់ថា អ្នកទាំងពីរកំពុងតែឆ្លងដែនពីពាក្យថា មិត្តភាព ទៅជា ស្នេហា ហើយ៕  

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី