(ភ្នំពេញ)៖ វាមិនមែនជាភាពងាយស្រួលនោះទេ ទំរាំតែក្តាប់បានឱកាសមួយៗនោះ ខណៈ កញ្ញា រឿន ស៊ីណាត ដែលជាជយលាភី បរវកញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៧ ហាក់កំពុងសំងំ ហាត់ពត់លន់ដុំសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទៅបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ គឺនាងនឹងត្រៀមខ្លួនធ្វើជាបវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ លំដាក់ថ្នាក់ពិភពលោក «Miss Universe ២០១៨»។ យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែលេចឮថា អ្នកដែលត្រៀមខ្លួនទៅ ប្រកួត «Miss Universe ២០១៨» គឺកញ្ញា ម៉ៃយ៉ា ខណៈនេះគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់ ផេក «Miss Cambodia បវរកញ្ញាកម្ពុជា» បានសរសរបកស្រាយថា «ជាការពិត ម៉ៃយ៉ា មិនបានទទួលការអញ្ជើញពីស្ថាប័ន Miss Cambodia ដែលមានសិទ្ធបញ្ជូនបវរកញ្ញាពីកម្ពុជា ចេញទៅប្រកួតនៅឡើយទេ ហើយជាក់ស្ដែង ខាងស្ថាប័នដែលមានសិទ្ធបញ្ចូនបវរកញ្ញា ខាងកម្ពុជា ក៏រើសបានអ្នកតំណាងរួចហើយ គឺកញ្ញា Rern SiNat ដែលនឹងត្រៀមទៅប្រកួត Miss Cambodia ២០១៨ ខាងមុខនេះ។ ពាក្យចចាមអារាមដែលលើកឡើងថា ម៉ៃយ៉ា ទៅប្រកួតនោះក៏មិនដឹងលេចចេញពីប្រភពណាដែរ។ ម្យ៉ាងមានគេនិយាយថា ម៉ៃយ៉ា ទៅប្រកួត Miss Universe ចំណែក រឿន ណាត ទៅប្រកួត Miss World អីក៏ច្បាស់ម្ល៉េះលោកព្រះ? ស្ថាប័ន Miss World និង miss universe គឺ២ផ្សេងគ្នា។ មិនអាចខាង Agency ក្នុងស្រុកមួយ អាចទិញសិទ្ធិម្ដង២ ដែលជាកម្មវិធីប្រជែងគ្នានោះទេ»។

ផេក «Miss Cambodia បវរកញ្ញាកម្ពុជា» បានសរសេរបន្តថា «ដូច្នេះសូមឈប់បន្តការយល់ច្រឡំផងចុះ។ មួយទៀត កញ្ញា ម៉ៃយ៉ា បានប្រាប់ថា ខាង Miss Global Cambodia ពិតជាបានទាក់ទងនាងឲ្យចេញទៅប្រកួតមែន តែនាងមិនទាន់ឆ្លើយយ៉ាងណានៅឡើយទេ។ សូមបែងចែកឲ្យច្បាស់ និងស្គាល់ឲ្យច្បាស់ពីស្ថាប័នបញ្ជូនបវរកញ្ញាពីកម្ពុជា មានដូចខាងដូចក្រោម :

-( Miss universe Cambodia , Miss earth Cambodia )

-( Miss grand Cambodia , Miss international Cambodia )

-( Miss globale Cambodia )

-( Miss tourism international Cambodia ) ។

ចំណែក Miss world មិនទាន់មានខាងកម្ពុជាទិញសិទ្ឋិនៅឡើយទេ ប៉ុន្តែកាលពីឆ្នាំ2004 ខាងខ្មែរយើងបានបញ្ជូនទៅប្រកួតម្ដង តាមរយៈ សាលាបង្ហាញម៉ូត សាពណ៌»។

ទន្ទឹមគ្នានេះ កញ្ញា រឿន ស៊ីណាត ផ្ទាល់ក៏បានថ្លែងប្រាប់ Khmer Talking ផងដែរថា «ឥឡូវហ្នឹង ខ្ញុំកំពុងតែត្រៀមខ្លួនទៅប្រកួត Miss universe…ខណៈបច្ចុប្បន្ននេះ មានខាងផលិតកម្មច្រើន ដែលទាក់ទងមកឲ្យខ្ញុំទៅថត MV និងថតស្ពតផងដែរ ដូចជាខាង ផលិតកម្មសាន់ដេ និងផលិតកម្ម ហង្សមាស ប៉ុន្តែមិនអាចទទួលបាន ដោយសារវរល់នឹងត្រៀមខ្លួន ក្នុងការហាត់រៀនបន្ថែម ដើម្បីចេញទៅប្រកួត «Miss universe» ប៉ុន្តែបើត្រឡប់មកពីប្រកួតវិញ អាចនឹងទទួលបាន»។

គួរបញ្ជាក់ថា ត្រូវបានមហាជនដឹងថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងពោលពេញដោយសមត្ថភាពផ្នែកដើរម៉ូត ដោយនាង គឺជាបវរកញ្ញាឯក លេខ១ របស់ប្រទេសកម្ពុជា ក្នុងកម្មវិធី «Miss Cambodia ២០១៧» ខណៈនៅប៉ុន្មានខែខាងមុខនេះ នាងនឹងតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួត «Miss universe» នៅលើឆាកអន្តរជាតិ៕

ស្រីស្រស់ រឿន ស៊ីណាត
ស្រីស្រស់ រឿន ស៊ីណាត
ស្រីស្រស់ រឿន ស៊ីណាត
សាររបស់ផេក Miss Cambodia

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត