ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ មុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជិតចូលមកដល់ គ្រប់បណ្តាផលិតកម្មផ្សេងៗ តែងតែផលិតបទចម្រៀងអបអរពិធីបុណ្យចូលឆ្នាំ សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរ រាំលេងសប្បាយនៅក្នុងឱកាសនោះ។

យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំ បទចម្រៀងប្រពៃណីខ្មែរ បែបចង្វាក់សារ៉ាវ៉ាន់ រាំវង់ ជាដើម ហាក់ដូចមិនសូវទទួលបានការគាំទ្រនោះទេ។ ប៉ុន្តែបែរជាបទប្រភេទញាក់កន្ត្រាក់អារម្មណ៍ ដែលគេនិយមហៅបទ «បែកស្លុយ » មានក្បាច់រាំប្លែកៗ បែរជាទទួលបានការគាំទ្រលើសពីការរំពឹងទុកទៅវិញ។

ម៉្យាងវិញទៀត សម្រាប់ឆ្នាំនេះផងដែរ មហាជនមួយចំនួន បានចេញមុខរិះគន់ និងចោទជាសំនួរ ទៅផលិតកម្មធំៗជាច្រើនថា នៅក្នុងឆ្នាំនេះហេតុអ្វីបទចម្រៀង សម្រាប់ចូលឆ្នាំ សម្បូរតែបទបែកស្លុយទៅវិញ?

ជាក់ស្តែង គ្រប់បណ្តាផលិតកម្មទាំងនោះ មិនមែនពួកគេមិនផលិតបទបែបចូលឆ្នាំនោះទេ។ សម្រាប់បទប្រពៃណី ពួកគេតែងតែមានសម្រាប់ចេញលក់ ប៉ុន្តែមហាជនមួយចំនួនដែលចាំតែរិះគន់ទាំងនោះ បែរជាមើលរំលងទៅវិញ។ ក្នុងនោះដែរ សម្រាប់បទបែបប្រពៃណីដែលបង្ហោះ នៅក្នុងបណ្តាញសង្គម បែរជាទទួលបានការចូលមើលតិច និងShareមិនដល់ខ្ទង់ពាន់នោះទេ បើធៀបជាមួយបទប្រភេទបែកស្លុយវិញ គឺមានចំនួនអ្នកShare រាប់ម៉ឺន និងអ្នកចូលមើលរាប់លានដងឯណោះ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងមួយដ៏ពិបាកសម្រាប់អ្នកផលិតចម្រៀង ព្រោះថាសម័យនេះមនុស្សភាគច្រើននិយមបទប្រភេទ «បែកស្លុយ» បែបនេះ។ ប៉ុន្តែគួរបញ្ជាក់ថា គ្រប់បណ្តាផលិតកម្មទាំងនោះ ពួកគេមិនដែលចោល បទចម្រៀងបែបប្រពៃណីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

តោះកុំឲ្យខាតពេលយូរ ទៅស្តាប់បទចូលឆ្នាំបែបប្រពៃណីទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ