ភ្នំពេញ៖ កាលពីយប់មិញនេះ ពិតជាមានការភ្ញាក់ផ្អើលដល់អ្នកសិល្បៈ ក៏ដូចជាអ្នកលេងបណ្តាញសង្គម ក្រោយបានដឹងដំណឹងថាតារាកំប្លែងលោកធូ ចំរ៉ុង ហៅនាយសាន ម៉ៅ ចូលមន្ទីរពេទ្យ សង្រ្គោះបន្ទាន់ភ្លាមៗ។

ជាការពិតណាស់ គ្រាន់តែដឹងដំណឹងនេះភ្លាមអ្នកសិល្បៈរួមជំនាន់ មិនមើលនឹងភ្នែកនោះទេ ក៏បាននាំថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ថ្លៃព្យាបាលរបស់លោក និងទៅសួរសុខទុក្ខទៅដល់មន្ទីរពេទ្យតែម្តង នៅក្នុងនោះក៏ឃើញតារាកំប្លែងរួមក្រុម នាយក្រឹម ក៏បានឆ្លៀតសួរសុខទុក្ខ ទោះបីជាតារារូបនេះមានការងារនៅក្នុងសិល្បៈច្រើនក្តី។

គួរឲ្យដឹងផងដែរ ថាតារាកំប្លែងនាយសាន ម៉ៅ ចូលមន្ទីរពេទ្យរហូតឈានដល់ករណីសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារតែលោកកើតជំងឺ បេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនឃើញដូច្នោះ គឺគ្មានអ្វីក្រៅពីការបួងសួងដល់ទេវតា ជួយឲ្យលោកឆាប់ជាសះស្បើយពីជំងឺនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយសាន ម៉ៅ
នាយសាន ម៉ៅ ចូលសង្គ្រោះបន្ទាន់
នាយសាន ម៉ៅ ចូលសង្គ្រោះបន្ទាន់
នាយសាន ម៉ៅ ចូលសង្គ្រោះបន្ទាន់
នាយសាន ម៉ៅ ចូលសង្គ្រោះបន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]