ភ្នំពេញ៖ ជីវិតឯកជន រស់នៅប្រចាំថ្ងៃរបស់តារាសម្ដែងទាំង៣ដួង ពោលគឺកញ្ញា មាន សូនីតា ម៉ាក សែន សូនីតា និង អ្នកនាង ភិន សុដាលីស តែងត្រូវបានទស្សនិកជន អ្នកគាំទ្រ លួចច្រណែនជាខ្លាំង ចំពោះការរស់នៅយ៉ាងសម្បូរបែប របស់ពួកគេ។

ជាពិសេស អ្វីដែលធ្វើឲ្យ មហាជនអត់ទ្រាំ មិនសរសើរមិនបាននោះ តារាស្រីរូបស្រស់ទាំង៣ រូបនេះ តែងមានដំណើរកម្សាន្ត លក្ខណៈឯកជន ជាញឹកញយ មិនថាក្នុងឬក្រៅស្រុកឡើយ ។

ជាក់ស្ដែងជារឿយៗ ពួកគេតែងបង្ហោះរូបភាព នៃការដើរលេង ជាច្រើនកន្លែង ផុសក្នុងបណ្ដាញសង្គម អមនឹងរូបភាព យ៉ាងស្រស់ស្អាត ដែលគយគន់មិនចេះជិនណាយ ទាល់តែសោះ។

ជាងនេះទៅទៀតកញ្ញា មាន សូនីតា ម៉ាក សែន សូនីតា ជាមួយនឹង អ្នកនាង ភិន សុដាលីស ត្រូវបានគេសម្គាល់ឃើញថា ជាតារាស្រីដែលនិយមធ្វើដំណើរកម្សាន្ត ញឹកញាប់ជាងគេ ក្នុងចំណោមតារាល្បីៗ ទាំងអស់ ។ 

ទាំងនេះស្ដែងឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា ជីវិតរស់នៅប្រចាំ របស់តារាស្រីទាំង៣រូបនេះ ពិតជាអស្ចារ្យ មិនចាញ់តារាបរទេសមួយចំនួននោះទេ ព្រោះម្នាក់ៗ ដូចជាមិនសូវ ខ្វល់ពីការចំណាយថាអស់ច្រើនយ៉ាងណាឡើយ សំខាន់ពួកគេ អាចទៅកន្លែងដែលខ្លួន ចង់ទៅ នឹងសប្បាយចិត្តតែប៉ុណ្ណោះ៕

ភិន សុដាលីស
មាន សូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា