មោទនភាពណាស់ តារាខ្មែរទាំងនេះ បានបង្ហាញខ្លួន និងសមត្ថភាពលើឆាកអន្តរជាតិ

//s9.kh1.co/a1/a1f36c9ca184901603e477dcc1f8b1cd6e36b026.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

តារាប្រុសស្រីទាំង៤រូបនេះ កំពុងតែទាញយកចំណាប់អារម្មណ៍ពីហ្វេនៗ និងការសរសើរ ដែលពួកគេបានបង្ហាញសមត្ថភាព លើឆាកអន្តរជាតិ

កម្សាន្ត៖ ក្រឡេកឃើញថា ថ្មីៗនេះ បណ្ដាអ្នកគាំទ្រ ព្រមទាំងទស្សនិកជនជាច្រើន ដែលតែងតែតាមដានពីវិស័យសិល្បៈកម្សាន្ត កាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានកោតសរសើរទៅលើស្នាដៃ ព្រមទាំងសមត្ថភាពរបស់សិល្បករ និងសិល្បការិនី ខណៈដែលពួកគេបានបង្ហាញពីទេពកោសល្យដ៏ល្អទាំងនោះ នៅលើឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាប្រុសស្រីទាំងនោះមានដូចជា៖

១. លោក វណ្ណដា

ដូចដែលបានដឹងមកហើយថា តារាចម្រៀងរ៉េប លោក វណ្ណដា កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំង និងត្រូវបានហ្វេនៗសរសើរ ព្រមទាំងពេញចិត្តទៅលើបទចម្រៀង បង្ហាញពីសមត្ថភាពច្រៀងនិងរ៉េប ក៏ដូចជាការតែងនិពន្ធចម្រៀង ដែលកំពុងតែទទួលបានគាំទ្រពីហ្វេនៗក្នុងស្រុក។ យ៉ាងណាមិញ ជាមួយនឹងភាពជោគជ័យមួយនេះ សន្ទុះនៃភាពល្បីល្បាញ បានទាញយកទាំងការគាំទ្រពីហ្វេនៗនៅក្រៅស្រុក រហូតដល់រូបលោក ទទួលបានការអញ្ជើញចូលរួមក្នុងការប្រគុំតន្រ្តី នៅក្រៅប្រទេស ផងដែរ។

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា

២. កញ្ញា ពេជ្រ វត្តីសារ៉ាវុឌ្ឍី

សម្រាប់បវរកញ្ញា Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវុឌ្ឍី ក៏បានធ្វើឲ្យហ្វេនៗកម្ពុជា មានមោទកភាពយ៉ាងខ្លាំង ចំពោះរូបនាង បន្ទាប់ពីនាងបានបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យ ក្នុងការប្រកួតកម្មវិធីសម្រស់ Miss Grand International 2022 និងអាចដណ្ដើមយកជ័យលាភីលំដាប់រងទី៥ នៅលើឆាកអន្តរជាតិ កាលពីពេលកន្លងទៅ ខណៈដែលពេលនេះ រូបនាងកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេស មានការគាំទ្រពីហ្វេនៗក្រៅស្រុក ទៀតផង។

ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី

៣. កញ្ញា ស៊ីន យូប៊ីន

ថ្មីៗនេះ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រោយពីបានឃើញវត្តមាន តារាស្រី កញ្ញា ស៊ីន យូប៊ីន បានបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធី Paris Fashion Week នៅប្រទេសបារាំង ដែលរូបនាងទទួលបានការអញ្ជើញពីប្រ៊េនដ៏ល្បី Dior ដើម្បីចូលរួមកម្មវិធី «Christian Dior Haute Couture Spring Summer 2023» នៅក្នុងចំណោមតារាអន្តជាតិល្បីៗជាច្រើន។ ជាពិសេស នាងថែមទាំងបានបង្ហាញសមត្ថភាព ក្នុងនាមជាតារាបង្ហាញម៉ូតរបស់ «Celia Show» ដែលធ្វើឲ្យហ្វេនៗកាន់តែមានមោទកភាព ចំពោះនាងយ៉ាងខ្លាំង។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

៤. កញ្ញា មាន សូនីតា 

ចំពោះតារាស្រី មាន សូនីតា ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងផងដែរ ខណៈអំឡុងពេលទៅកម្សាន្តនៅប្រទេសបារាំង តារាស្រីរូបនេះ បានទទួលឱកាសពីក្រុមហ៊ុនប៊្រេនដ៏ល្បីរបស់បារាំង Pierre Cardin បានជ្រើសរើសនាង បង្ហាញវត្តមានដើរបង្ហាញម៉ូតលើឆាករបស់ប៊្រេនមួយនេះ ផងដែរ៕

មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតាស៊ីន យូប៊ីនវណ្ណដា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T