ភ្នំពេញ៖ ស្របពេលជាមួយនឹងភាពជោគជ័យរបស់តារាសម្តែង ដេននីក្វាន់ ធ្វើឲ្យជីវិតឯកជនរបស់នាងកាន់តែល្អជាងមុនខ្លាំង របស់របរមានមិនខ្វះ ដោយហេតុនេះ នាងក៏បានអរគុណដល់អ្នកមើលងាយដល់រូបនាងទាំងឡាយ។

ជាមួយគ្នានេះដែរ ទម្រាំតែមានថ្ងៃនេះ តារារូបនេះ ក៏ត្រូវរងពាក្យមើលងាយរបស់អ្នកដទៃ ដែលធ្វើឲ្យនាងខិតខំពុះពារខ្លាំង នៅក្នុងការរកស៊ី និងការងារសិល្បៈ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នសេ្នហា ក៍នាងបានជួបជាមួយនឹងមនុស្សល្អដែលនាងពេញចិត្ត និងស្រលាញ់ពេញបេះដូងទៀត ពោលគឺនាងជោគជ័យគ្រប់អ្វីៗទាំងអស់។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះសារមួយដែលបានអរគុណដល់អ្នកធ្លាប់ដៀលនាង នៅក្នុងនោះនាងនិយាយយ៉ាងដូច្នោះថា៖«អរគុណចំពោះការមើលងាយរបស់អ្នក...ដែលដៀលថាខ្ញុំមិនស្មើរោមជើងអ្នក...អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ...ខ្ញុំចង់ឲ្យអ្នកចាំទុកក្នុងខួរអ្នកថា កុំមោទនភាពលើខ្លួនឯងពេកពេលដែលអ្នកជោគជ័យនៅថ្ងៃនេះព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជ័យ... ធ្វើជាមនុស្សកុំមើលងាយមនុស្ស មនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា!»។

តាមរយៈសារមួយនេះ អានទៅពិតជាជ្រាបច្បាស់ថា តារារូបនេះខិតខំខ្លាំង ទាំងមានគេដៀល មើលងាយ ទើបធ្វើឲ្យនាងមានជីវភាពល្អប្រសើរដល់ពេលនេះ៕ 

តារាសម្តែង ដេននីក្វាន់
តារាសម្តែង ដេននីក្វាន់
តារាសម្តែង ដេននីក្វាន់
តារាសម្តែង ដេននីក្វាន់
សាររបស់កញ្ញាដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់