ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា ធ្លាប់បានដឹងច្បាស់រួចមកហើយថា តារាកំប្លែងស្រីល្បីល្បាញប្រចាំនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ CTN អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចាប់ដៃគ្នាកសាងគ្រួសារមួយថ្មី ជាមួយលោក កៃដ ដែលជាតារាកំប្លែងក្នុងក្រុមជាមួយគ្នា កាលពីពេល កន្លងទៅនេះ។

បច្ចុប្បន្នអ្នកទាំងពីរ ក៏បានរស់នៅជាប្តីប្រពន្ធនឹងគ្នា ប្រកបទៅដោយសេចក្តីសុខសុភមង្គលផងដែរ ដោយមិនដែលឮរឿងឈ្មោះប្រកែក អ្វីឱ្យផ្អើលអ្នកគាំទ្រនោះទេ។

ចំណែកឯប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈវិញ អ្នកនាង ខ្ញុង និងលោក កៃដ ក៏នៅតែទទួលបាននូវការពេញនិយម ពីសំណាក់ទស្សនិកជនជាច្រើននាក់។

ស្របជាមួយនឹងអាជីពជាអ្នកកំប្លែង គូស្វាមីភរិយាថ្មីមួយគូនេះ ក៏មានអាជីពបន្ថែមទៀត គឺជាអ្នកចម្រៀងនៅក្នុងផលិតកម្មថោន។

ដោយកាលពីថ្ងៃទី ៩ មីនា កន្លងទៅនេះ អ្នកទាំងពីរបានបកស្រាយនូវចម្រៀង​មូយបទរួមគ្នាជាលើកដំបូង មានចំណងជើងថា «កញ្ឆែតបោះទង» ដែលជាបទមរតកដើម យកមកកែសម្រួលច្រៀងជាថ្មីផងដែរ។

មិនមែន ចេះត្រឹមតែលេងកំប្លែងតែមួយមុខ សូម្បីតែច្រៀងក៏លោក កៃដ ស្វាមីតារាកំប្លែងខ្ញុង មានទឹកដមសម្លេងមិនចាញ់ភរិយាខ្លួនប៉ុន្មានដែរ។

គួរបញ្ជាក់ផងដែរថា ខ្ញុង និងស្វាមី ក៏មានមុខរបរមួយទៀត គឺដើរច្រៀងភ្លេងការ តាមរោងការនានា ដើម្បីរកប្រាក់ មិនតែប៉ុណ្ណោះអ្នកនាង ខ្ញុង ក៏មានមុខរបរជាអ្នកលក់សាច់ក្រកមួយទៀត ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដោយទទួលបាននូវការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ពីអតិថិជនប្រុសស្រី៕

តោះចង់ដឹងថា កៃដ ស្វាមី ខ្ញុង មានទឹកដមសម្លេងយ៉ាងណា មកទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖  

ខ្ញុង និង កៃដ
ខ្ញុង និង កៃដ
ខ្ញុង និង កៃដ
ខ្ញុង និង កៃដ
ខ្ញុង និង កៃដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង