ភ្នំពេញ៖ សុខ សោម៉ាវត្តី ជាពិធីការិនី និងជាតារាសម្តែង ដែលទទួលបានការគាំទ្រខ្លាំងទោះបីជា នាងមានកូនមួយទៅហើយក្ដី ក៏នៅតែមានប្រជាប្រិយភាពមិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះដែរ ។

តែប្រិយមិត្តមានដឹងទេថា នាងក៏មានតារាក្នុងដួងចិត្ត ឬយើងអាចនិយាយថា អាយដលប្រចាំចិត្តរបស់នាង។ បើតាមមើលក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងកាលពីប៉ុន្មាននាទីមុននេះ នាងបានសរសេរ និង បានShare នូវវីដេអូមួយ ដែលក្នុងនោះគេស្គាល់យ៉ាងច្បាស់ ថាជាកំពូលតារាប្រចាំប្រទស កូរ៉េ លោក Lee Minho ។

នាងបានសរសេរថា «ស្អប់តាបុិ Lee អីគេនិងណាស់ មើលភ្នែកមើលច្រមុះមើលមាត់ មើលទំរង់មុខ មើលរាងគ្មានកន្លែងណាគួរអោយ .... នេះសោះ ទៅស្រលាញ់ Suzy ធ្វើអីឃើញគេបែកចិត្តអត់ ឯង crush យូរហើយមិនគិតទេធ្វើចរិតចឹងទៅ ... ហើយបើថា single ម្ដងទៀតហើយចឹងមានតែសុំ Crush ម្ដងទៀតហ្មងទៅ រងើកភ្លើងស្នេហ៍ចាស់ ហាហាហា និយាយលេងទេ តែ fan តាបុិ lee អីគេនិងផ្កាប់មុខ» ។

ក្នុងនោះ អ្នកគាំទ្រជាច្រើន​ មានការភ្ញាក់ផ្អើល ដែលមិននឹកស្មានថា អាយដលនាង ជា លោក Lee Minho យ៉ាងដូច្នេះ ហើយជាពិសេស នាងក៏បានបង្ហាញអារម្មណ៍ពិត ថានាងលួចពេញចិត្ត គ្រប់យ៉ាងលើខ្លួនលោក៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សាររបស់សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី