ព្រះវិហារ៖ តារាចម្រៀងវ័យក្មេង២ដួង កំពុងតែមានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស ប្អូន ពេជ្រ ថៃ និង សុខ សុជាតា បានអង្រួនឆាកតន្រ្តី នៅខេត្តព្រះវិហារ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ ជាមួយការសម្តែងរបស់អ្នកទាំង២ខ្លាំងមែនទែន។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះផងដែរ អ្នកទាំង២ បានយកបទចម្រៀងដែលមានចំណងជើងថា «ប្រុសមាត់រអិល» មកច្រៀងរួមគ្នា។ ម៉្យាងវិញទៀត អំឡុងពេលដែលតារាវ័យក្មេង២ដួងនេះ សម្តែង អ្នកគាំទ្រសង្កេតឃើញថា ពេជ្រ ថៃ ប្អូនកាន់តែគួរឲ្យស្រលាញ់ នៅលើឆាកនិងសម្បូរពាក្យសម្តីកំប្លែងៗ មិនចេះរីងស្ងួត ដែលធ្វើឲ្យទស្សនិកជននៅទីនោះ ទប់សំណើចមិនបាន។ 

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភី The Voice Kid រូបនេះ កាន់តែហ៊ានខ្លាំងមែនទែន ដល់ថ្នាក់ចាប់ថ្ពាល់ សុខ សុជាតា អំឡុងពេលច្រៀងទាំងកណ្តាលឆាកតែម្តង។

ទោះជាយ៉ាងណាក្តី ពេជ្រ ថៃ ប្អូនក៏បានសុំទោសដល់មហាជនទុកជាមុន បើសិនជាប្អូនធ្វើខុស ពាក្យសម្តីអំឡុងពេលសម្តែង ត្រង់កន្លែងណាមួយដែលមិនសមរម្យ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេល ពេជ្រ ថៃ និង សុខ សុជាតា ច្រៀងជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ