ភ្នំពេញ៖ សម្រស់របស់តារាស្រីដែលមាន ប្រជាប្រិយភាព ជាយូរឆ្នាំ និងល្បីមានទម្រង់មុខបែបកូនកាត់ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា តែងត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ នេះមកពី រូបរាង  មុខមាត់នាង ស្អាតខ្លាំង។

មិនខុសពី តូតា តារារះថ្មី ដែលជាម៉ូដែល តារាសម្ដែងកញ្ញា  ហេង ចន្ថា ក៏កំពុងឆក់បានទីផ្សារសិល្បៈ មិនធម្មតាឡើយ។ នេះដោយសាររូបសម្រស់ តារាស្រីរូបនេះ មានភាពលេចធ្លា គួបផ្សំនឹងសមត្ថភាព ទេពកោសល្យ យ៉ាងប៉ិនប្រសព្វ ទើបធ្វើឲ្យកញ្ញា មានហាងឆេង ត្រូវប៉ាន់បែបនេះ។

ជាក់ស្ដែង បើទោះជាតារាសម្ដែងទាំង២ដួងនេះ មិនមានជាប់ពាក់ព័ន្ធនឹងគ្នាមែន ប៉ុន្តែដល់ពេលពួកគេ តុបតែងខ្លួនបែបនេះ គេសង្កេតឃើញថា តូតា និង ហេង ចន្ថា ពិតជាមានមុខមាត់ ស្រស់ស្អាតប្លែក ជាពិសេសមើលកាន់តែយូរ កាន់តែ ដូចបងប្អូនគ្នា តែម្ដង។

ព្រោះមិនថា ភ្នែក ច្រមុះ ឬមាត់ ជាពិសេសស្នាមញញឹម ពិតជាមានលក្ខណៈស្រដៀងគ្នា ខ្លាំងពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពខាងក្រោម៖ 

តារាសម្ដែង នឹងជាម៉ូដែល ល្បីឈ្មោះ ហេង ចន្ថា
តារាសម្ដែង នឹងជាម៉ូដែល ល្បីឈ្មោះ ម៉ាក សែនសូនីតា
តារាសម្ដែង នឹងជាម៉ូដែល ល្បីឈ្មោះ ហេង ចន្ថា
តារាសម្ដែង នឹងជាម៉ូដែល ល្បីឈ្មោះ ម៉ាក សែនសូនីតា
តារាសម្ដែង នឹងជាម៉ូដែល ល្បីឈ្មោះ ហេង ចន្ថា
តុបតែងខ្លួនបែបនេះ តូតា និង ហេង ចន្ថា មានមុខមាត់ បីដូចបងប្អូន
តុបតែងខ្លួនបែបនេះ តូតា និង ហេង ចន្ថា មានមុខមាត់ ដូចបងប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា