ភ្នំពេញ៖ ជិតឈានចូលមកដល់រដូវចូលឆ្នាំខ្មែរ ទាំងតារាចម្រៀង និងតារាសម្តែងស្ទើរតែគ្រប់រូប កំពុងតែមមាញឹកខ្លាំង ក្នុងការសម្រុកថតបទចម្រៀងប្រពៃណី ក៏ដូចជាបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ឲ្យបានរាំលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

ក្នុងនោះផងដែរ ថ្មីៗនេះតារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស លោកឆន សុវណ្ណរាជ ក៏ទើបតែចេញបទចម្រៀងចូលឆ្នាំថ្មី មួយបទជាមួយនឹង កញ្ញា សុគន្ធកញ្ញា ដែលមានចំណងជើងថា «រាំវង់ឆ្នាំច» ដែលជាចង្វាក់ប្រពៃណី។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសរូបនេះ ក៏កំពុងតែមមាញឹកខ្លាំង ក្នុងការបញ្ចេញបទចម្រៀងថ្មី សម្រាប់ចូលឆ្នាំ ជាបន្តបន្ទាប់បន្ថែមទៀត ក៏ដូចជាមមាញឹកច្រៀង តាមបណ្តាឆាកប្រគុំតន្រ្តីនានាផងដែរ។

ឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា

ប៉ុន្តែមិនថាយ៉ាងណា បើទោះបីជាតារាចម្រៀងម្ចាស់បទ «លួងគេរហូត» រូបនេះ ជាប់រវល់ជាមួយនឹងការងារសិល្បៈ ខ្លាំងយ៉ាងណាក្តី ប៉ុន្តែលោកនៅតែព្យាមយាមឆ្លៀតពេល សម្រាប់មនុស្សសំខាន់ជានិច្ច។

ជាការពិតណាស់ លោកតែងតែឆ្លៀតពេល នាំក្រុមគ្រួសាររបស់លោក ទៅញុំាអាហារនៅខាងក្រៅ ជួបជុំសំណេះសំណាលគ្នា យ៉ាងសប្បាយរីករាយផងដែរ ៕

ឆន សុវណ្ណរាជ ឆ្លៀតពេលជួបជុំគ្រួសារ
ឆន សុវណ្ណរាជ និងម្តាយ
ឆន សុវណ្ណរាជ និងម្តាយ
ឆន សុវណ្ណរាជ និងក្រុមគ្រួសារ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ