សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំការប្រកួតប្រជែង កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨(Cambodian Young Entrepreneur Awards 2018)ជាលើកទី៤ ។ 

សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះតាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៦៩​ ៣១០ ០០០។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ០៣ ខែមិ​​នា ដល់ថ្ងៃទី ៣១ ខែមេសា ឆ្នាំ២០១៨ ។

លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជនត្រូវមាន៖
- ​​​អាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ
- អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និង មានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
- អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាងតិច២ឆ្នាំ
- អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់
- សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និង ក្រុមអ្នករៀបចំកម្មវិធី
- មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ។
- ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមាន ឱកាសចូលរួម បង្ហាញសមត្ថភាព ព្រមទាំងចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ខុសប្លែកពីឆ្នាំមុន កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំនូវការប្រកួត ការវិនិច្ឆ័យដាក់ពិន្ទុរ និង​ ការប្រកាសបេក្ខជនលទ្ធផលបេក្ខជនសហគ្រិនទាំងឡាយណា ដែលអាចមានសិទ្ធទៅប្រកួតបន្តនាវគ្គផ្តាច់់ព្រ័តនៅក្នុងថ្ងៃតែមួយ។

នៅក្នុងឆ្នាំ២០១៨នេះ កម្មវិធីនឹងផ្តល់ឱកាសសហគ្រិន ដែលបានចូលរួមប្រកួត ឡើងធ្វើបទបង្ហាញជុំអាជីវកម្មរបស់ខ្លូនទៅកាន់សារធារណៈជន ក៏ដូចជាគណៈកម្មាការ នឹងអ្នកចូលរួមទាំងអស់ផងដែរ​ ។ បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗ ទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ​​ និងដាក់ពិន្ទុ ទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់ៗ អោយកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យនិង យុត្តិធម៌។

ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៨នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន៥​ បន្ថែមទៀត រួមមានខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្ត អោយសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

គួររម្លឹកជូនថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំង នៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាននិង ទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូត ទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជា ពាំនាំអាជីវកម្មរបស់ខ្លូនដើម្បីយកទៅប្រកួតប្រជែង និង ដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ 

លើសពីនេះទៅទៀត សហគ្រិនក៏នឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]