ភ្នំពេញ៖ តារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាព តាមរយៈខ្សែភាពយន្តភាគខ្មែររឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» កញ្ញា ពៅ លីដា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពកាដូរថយន្ត យ៉ាងពិសេសតម្លៃរាប់ម៉ឺនដុល្លារ ពីអ្នកមានគុណរបស់ខ្លួន។

យ៉ាងណាមិញ ដោយផ្អែកលើគណនីអ៊ីនស្តារក្រាម កញ្ញា ពៅ លីដា បានបង្ហោះសារយ៉ាងរំភើបចិត្ត ទៅអ្នកមានគុណរបស់នាងថា៖ “កូនសូមអរគុណណាស់លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឲ្យកូន នៅក្នងឆ្នាំ២០១៨នេះ កូនសប្បាយចិត្តខ្លាំងណាស់ ។ ពីដើមមករហូតមកដល់ពេលនេះលោកទាំងពីរតែងតែបំពេញបំណងកូនរហូតមិនដែលថាទេ សូម្បីមួយម៉ាត់ មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា។ កូនស្រលាញ់អ្នកទាំងពីរខ្លាំងណាស់។ កូនសូមជូនពរ ឲ្យលោកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននិងមានតែជ័យជំនះ គ្រប់យ៉ាងទាំងអស់ មានអាយុយឺនយូរ ធ្វើជាម្លប់ឲ្យកូនជ្រកជារៀងរហូត”។

អ្វីដែលពិសេសនោះ បន្ទាប់ពីឃើញបែបនេះហើយ មហាជនពិតជាលាន់មាត់សរសើរដល់ទឹកចិត្ត អ្នកមានគុណកញ្ញា ពៅ លីដា មែនទែន ដែលសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាង មិនដែលឲ្យនាងលំបាកម្តងណានោះទេ ហើយថែមទាំងទិញកាដូជារថយន្តស៊េរីទំនើបយ៉ាងពិសេស តម្លៃរាប់ម៉ឺនដុល្លារឲ្យនាងថែមទៀតផង៕

ពៅ លីដា
ពៅ លីដា
រថយន្តស៊េរីទំនើប ដែលអ្នកមានគុណ ពៅ លីដា ឲ្យកាដូនាង
រថយន្តស៊េរីទំនើប ដែលអ្នកមានគុណ ពៅ លីដា ឲ្យកាដូនាង
រថយន្តស៊េរីទំនើប ដែលអ្នកមានគុណ ពៅ លីដា ឲ្យកាដូនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា