ភ្នំពេញ៖ នាពេលបច្ចុប្បន្ន បើទោះជាកំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេសយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកនាងមិនដែលប្រកាន់ខ្លួន ជាតារាល្បីនោះទេ។ ជាពិសេសនោះ អ្នកនាងតែងតែមានភាពរួសរាយ រាក់ទាក់ ជាមួយតារាជំនាន់ក្រោយថែមទៀតផង ដូច្នេះហើយទើបធ្វើឲ្យតារាៗជាច្រើន តែងតែលាន់មាត់សរសើរពីចរិតរបស់នាងគ្រប់គ្នា។

ជាក់សម្តែង ទន្ទឹមនឹងចរិតដែលមិនចេះឆ្មើង ដាក់តារាជំនាន់ក្រោយ របស់អ្នកនាង សុគន្ធ និសា គេសង្កេតឃើញតារាស្រីៗ ៦ដួងដែលពិតជាសំណាងមែនទែន ដែលអ្នកនាង សុគន្ធ និសា បើកដៃឲ្យថតថើបថ្ពាល់យ៉ាងស្និទ្ធតាមចិត្ត ដោយមិនប្រកាន់អ្វីនោះទេ។

អ្វីដែលកាន់តែពិសេសនោះ តារាស្រីៗដែលបានថើបថ្ពាល់អ្នកនាង សុគន្ធ និសា យ៉ាងស្និទ្ធទាំងនោះ សុទ្ធសឹងតែជាតារាស្រីដែលមានប្រជាប្រិយភាពមិនអន់នោះទេ៕

ចង់ដឹងថាមានតារារូបណាខ្លះនោះ តោះតាមដានទាំងអស់គ្នា៖

១. តារាសម្តែង ណាក់ ស្រីណា 

តារាសម្តែង ណាក់ ស្រីណា

២. ពិធីការិនី ចាន់ កែវនិមល

ពិធីការិនី ចាន់ កែវនិមល

៣. ពិធីការិនី ថន លក្ខិណា

ពិធីការិនី ថន លក្ខិណា

៤. តារាចម្រៀង សុខ ស្រីនាង

តារាចម្រៀង សុខ ស្រីនាង

៥. តារាសម្តែងពន្លងថ្មី មុនីនាថ និង នូណា ហៅ លីនីតូច និង កញ្ជនាតូច

តារាសម្តែងពន្លងថ្មី មុនីនាថ និង នូណា ហៅ លីនីតូច និង កញ្ជនាតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ