ភ្នំពេញ៖ តារាសម្តែង និងជា ពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី កំពុងតែឡើងកូដយ៉ាងខ្លាំង​ នៅក្នុងការងារសិល្បៈរបស់នាង មិនថា ថតសម្តែង ឬថតស្ពតនោះទេ។

ក្នុងនោះដែរ បើទោះបីជា អ្នកនាង សុខ សោម៉ាវត្តី មានការរវល់នឹងការងារប៉ុណ្ណាក៏ដោយ ក៏អ្នកនាង នៅតែអាចរក្សាបាន នូវរូបសម្រស់ដ៏ស្រស់ស្អាត សោភា របស់នាង បានជានិច្ច។ 

ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហោះនូវរូបថតមួយសន្លឹក ដែលបានបង្ហាញពីមុខហ្ស៊ីនរបស់អ្នកនាង ដែលមហាជនកម្របានឃើញខ្លាំងណាស់ ព្រោះធ្លាប់តែឃើញ នាងតុបតែងមុខ ពេលឡើងឆាក សឹងតែគ្រប់ពេល។

ចំពោះមុខធម្មជាតិ ដោយគ្មានប្រើម្សៅ គឺគេសង្កេតឃើញថា នាងនៅតែមើលទៅស្រស់ស្អាត ស្រស់បំព្រងដដែល មិនចាញ់ពេលធ្វើខ្លួនប៉ុន្មានទេ ហើយជាពិសេស ក៏មិនបានលេចចេញ នូវស្នាមជ្រីវជ្រួញ ឬភាពចាស់អ្វីនោះដែរ បើទោះបីជាពេលនេះ អ្នកនាង ឈានចូលវ័យ៣០ឆ្នាំក៏ដោយ៕

ចង់ដឹងថា មុខហ្ស៊ីនរបស់នាង ស្រស់ស្អាតប៉ុណ្ណា តោះទស្សនាទាំងអស់គ្នា៖ 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
មុខហ្ស៊ីន របស់ សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី