ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញាសុភ័ក្រ កុសុម៉ា បច្ចុប្បន្ន កំពុងតែ​ទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន តាមរយៈការផ្តល់ភាពសប្បាយចំពោះអ្នកគាំទ្រ។

យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថានាងកាន់តែមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការធ្វើពិធីការិនី ទៅតាមកម្មវិធីធំៗ និងតូច ជាច្រើនទៀតរកពេលសឹងតែសម្រាកគ្មាន។

ទន្ទឹមនឹងភាពជោគជ័យរបស់តារារូបនេះ ឃើញថាជីវភាពរបស់នាងកាន់តែប្រសើរជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់នាងបានបង្ហោះរូបភាពជើងដែលក្រហម និងមានស្នាម ដោយភ្ជាប់ជាមួយសារមួយថា៖ «ឈឺណាស់ ចុកណាស់ ឈរថតតាំងពីព្រឹក តែនៅតែមិនខ្ជិលព្រោះជាការងារដែរយើងស្រលាញ់ ហើយរាល់ថ្ងៃយើងមានជីវភាពល្អប្រសើរដោយសារការងារមួយនេះ ចឹងត្រូវស៊ូព្រោះគ្រួសារនៅចាំនៅផ្ទះ ក្តីស្រម៉ៃនៅសល់ច្រើនដើម្បីប៉ាម៉ាក់ តស៊ូយូរឆ្នាំហើយទម្រាំមានថ្ងៃនេះចឹងគ្មានអីជាឧបសគ្គទេ ចឹងត្រូវខំ»។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួនពិតជាអាណិត ខណៈពេលដែលមានពាក្យសរសើរមួយចំនួន ដែលនាងបានខិតខំបែបនេះដើម្បីតែគ្រួសារ ឪពុកម្តាយ ទោះបីនាងហត់ខ្លាំងបែបណាក៏មិនថ្វី ឲ្យតែបានសម្រេចបំណងរបស់ម្តាយ ឪពុករបស់នាង៕ 

កញ្ញាសុភ័ក្រ កុសុម៉ា
កញ្ញាសុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញាសុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញាសុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញាសុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញាសុភ័ក្រ កុសុម៉ា និងម្តាយ
សាររបស់ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា