ភ្នំពេញ៖ តារាចម្រៀងរូបស្រស់ ដែលនិយមលេងស្ទីលបែបកូរ៉េ និងមានក្បាច់រាំប្លែកៗ កញ្ញា ទេព បូព្រឹក្ស កាលពីយប់មិញនេះ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន ដោយរូបនាងបានបញ្ចេញ នូវបទចម្រៀងដ៏ស្វីតមួយបទ សម្រាប់ជាកាដូជូនអ្នកគាំទ្ររបស់នាង។

ក្នុងនោះដែរ សម្រាប់បទចម្រៀង ដ៏រ៉ូមែនទិកមួយបទនេះ មានចំណងជើងថា «My Love I’m Sorry» ។ ម៉្យាងវិញទៀត ចំពោះការបញ្ចេញបទថ្មី សម្រាប់អ្នកគាំទ្រនេះ កញ្ញា ទេព បូព្រឹក្ស ពិតជាមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ។

យ៉ាងណាមិញ ចំពោះបទចម្រៀង «My Love I’m Sorry» ក៏កំពុងតែទទួលការចាប់អារម្មណ៍ និងកក្រើកខ្លាំងនៅលើបណ្តាញសង្គម។ ជាពិសេស អ្នកគាំទ្ររបស់នាងជាច្រើន ពិតជាលាន់មាត់សរសើរថា បទនេះពិតជាពីរោះ និងមានអត្ថន័យស្វីតស្ទើរតែធ្វើឲ្យពួកគេ ឡើងជាតិស្ករទៅហើយ៕

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីទាំងអស់គ្នា៖

បទ៖ «My Love I'm Sorry»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស