ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យ៊ូប៊ីន និងតារាសម្តែងរូបសង្ហាលោក ខាត់ វ៉ៃហាំង គឺជាតារាមួយគូដែលបានក្លាយទៅជា ដៃគូសម្តែងរួមគ្នាមួយគូយ៉ាងសាកសមនៅក្នុងសង្គមសិល្បៈ។

ដោយជារឿយៗ គេឃើញអ្នកទាំងពីរបានសម្តែង ខ្សែភាពយន្តភាគជាមួយគ្នា មិនដែលដាច់នោះឡើយ។ ក្នុងនោះដែរ រួមមានរឿងជាច្រើនដូចជារឿង «ចិត្តស្អប់បង្កប់ស្នេហ៍» «គ្រូពេទ្រខ្ញុំ» និងរឿង «ខ្នោះបេះដូង» ជាដើម។

ហើយក្រៅពីអាជីពជាតារាសម្តែង អ្នកទាំងពីរក៏ជាតារាបង្ហាញម៉ូត ដោយបានថតរួបគូជាមួយគ្នា ជាញឹកញាប់ផងដែរ ឱ្យក្រុមហ៊ុនថតរូបនានានៅក្នុងស្រុក។

ជាក់ស្តែង ពេលថតរូបគូជាមួយគ្នាឱ្យខាងស្ទូឌីយូថតរូប g-rise គេឃើញកញ្ញា ស៊ីន យ៊ូប៊ីន និងកម្លោះសង្ហាលោក ខាត់ វ៉ៃហាំង ពិតជាគួរឱ្យស្រលាញ់ណាស់ ដោយមានភាពកំប្លុកកំប្លែង និងមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង ពេលមើលនៅក្នុងវីដេអូឈុតក្រៅឆាក។

ជាពិសេសនោះគឺ អ្នកទាំងពីរក៏មានភាពសាកសមនឹងគ្នា ប្រៀបដូចជាគូស្នេហ៍ពិតៗមួយគូយ៉ាងដូច្នោះដែរ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រចង់ឱ្យតារាប្រុសស្រីទាំងពីរដួងនេះ ក្លាយទៅជាគូស្នេហ៍ពិតប្រាកដផងដែរ ទាំងនៅលើឆាក និងនៅក្រៅឆាក៕

ទស្សនាវីដេអូក្រៅឆាករបស់អ្នកទាំងពីរពេលថតរូបគូរួមគ្នាដូចខាងក្រោមតទៅ៖

កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង ពេលថតរូបគូរូមគ្នា
កញ្ញា ស៊ីន យ៊ូប៊ីន និងលោក ខាត់ វ៉ៃហាំង ពេលថតរូបគូរូមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង