ភ្នំពេញ៖ តារាវ័យក្មេងទាំង៣ដួង ដែលជាកូនរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កំពុងតែញញឹមបិទមាត់មិនជិត នៅពេលដែលឃើញកូនៗរបស់លោកទាំង៣ជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ ទោះបីជាពួកគេទើបតែចូលក៏ដោយ។

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃសុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ មានភាពមមាញឹកខ្លាំងមិនធម្មតា មិនចាញ់តារាល្បីៗដែលមានមុខនៅក្នុងវិស័យសិល្បៈ ដែលមិនថាតន្រ្តីតូចធំនោះទេ គឺចាប់ផ្តើមឃើញមុខពួកគេជានិច្ច។

ទោះបីជាតារាប៉ុន្មានដួងនេះ ទើបតែនឹងរះយ៉ាងណាក្តី តែប្រជាប្រិយភាពខ្លាំងមិនធម្មតា ដែលមានអ្នកគាំទ្រស្រលាញ់ចូលចិត្តគ្រប់គ្នា។ ជាក់ស្តែង កាលពីថ្មីៗនេះ មានអ្នកគាំទ្របានបង្ហោះរូបភាពជាគំនូរ ដែលបានគូររូបរបស់កូនៗរបស់លោកព្រាប សុវត្ថិទាំង៣ មើលទៅពិតជាគឺស្រដៀងនឹងរូបពិតយ៉ាងដូច្នោះ។

លើសពីនេះ ក្រោយពីបានឃើញរូបទាំងនេះរួច ពិតជាសរសើរដល់កូនៗរបស់លោកដែលមានអ្នកគាំទ្រសុខចិត្តចំណាយពេលធ្វើបែបនេះដើម្បីខ្លួន ខណៈពេលដែលពួកគេទើបតែចូលសិល្បៈ៕

កូនៗរបស់លោកព្រាប សុវត្ថិ
កូនៗរបស់លោកព្រាប សុវត្ថិ
សុវត្ថិ មុនីវណ្ណ
រូបដែលហ្វេនគូសឲ្យសុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីនាគ
រូបដែលហ្វេនគូសឲ្យសុវត្ថិ មុនីនាគ
សុវត្ថិ សេរី​វុ​ឌ្ឍ
រូបដែលហ្វេនគូសឲ្យសុវត្ថិ សេរី​វុ​ឌ្ឍ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ