ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៣ខែកុម្ភៈតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានឡើងយន្តហោះច្រៀងនៅប្រទេសកូរ៉េ ដែលទទួលបានស្ពុនស័រពិសេសពីក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា រួមនឹងតារាកម្ពុជាជាច្រើនរូបទៀត។

ខេមរៈ សិរីមន្ត ស្ងាត់ៗហោះទៅកូរ៉េ

ជាមួយដំណើរនៃការចាកចេញនេះ មានអ្នកគាំទ្ររបស់លោកជាច្រើនបានជូនដំណើរ គួបផ្សំភ្ញៀវនៅព្រលានយន្តហោះយ៉ាងច្រើនកុះករពីអ្នកគាំទ្រ ដែលក្នុងនោះក៏មានយាយចាស់ជាច្រើនផងដែរ សម្តែងការគាំទ្រនិងសូមថតរូបជាមួយកំពូលតារាចម្រៀងរូបនេះមុនឡើងយន្តហោះទៅសម្តែងនៅប្រទេសកូរ៉េនោះ។

ក្នុងទឹកមុខសប្បាយរីករាយ រួមនឹងកាយវិការដ៏គួរសមតបនឹងអ្នកគាំទ្ររួមទាំងលោកយាយចាស់ៗផងនោះ លោក ខេមរៈ សិរីមន្ត បានសារភាពថា៖

«នេះជា ជាលើកទី២ហើយដែលខ្ញុំបានចេញទៅច្រៀងនៅប្រទេសកូរ៉េ បន្ទាប់ពីខ្ញុំបានបោះជំហានចូលសិល្បៈជាង១០ឆ្នាំ»។

កំពូលតារាចម្រៀងរូបនេះបន្តទៀតថា៖

«ការចេញលើកនេះ លើកទី១ បានទទួលបានការគាំទ្រខ្លាំងណាស់ពីបងប្អូនខ្មែរធ្វើការនៅទីនោះ ។ ម្យ៉ាងដោយលើកនេះគឺជាការធានាពី លោក ឡេង ណាវ៉ាត្រា និងសមាគមសិល្បកររួមគ្នារៀបចំ សង្ឃឹមខ្លាំងនិងបានជោគជ័យ»។

លោកក៏បានបញ្ជាក់ថា៖

«ការទៅច្រៀងនៅកូរ៉េលើនេះ ក៏មានការគាំទ្រពីស្ថានទួតខ្មែរនៅកូរ៉េ រួមទាំងសមាគមខ្មែរនៅទីនោះច្រើនរួមនឹងបងប្អូនពលករខ្មែរនៅទីនោះ ចឹងភាពជោគជ័យយើងសង្គមខ្លាំង»។
ខេមរៈ សិរីមន្ត ស្ងាត់ៗហោះទៅកូរ៉េ
ខេមរៈ សិរីមន្ត ស្ងាត់ៗហោះទៅកូរ៉េ
ខេមរៈ សិរីមន្ត ស្ងាត់ៗហោះទៅកូរ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត