ភ្នំពេញ៖ ថ្មីៗនេះ វីដេអូច្រៀងCover មួយបទរបស់បុរសម្នាក់នៅបណ្តាញសង្គមហ្វេសប៊ុក កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ដោយលោកមិនត្រឹមតែ មានមុខមាត់ស្រស់សង្ហាតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកថែមទាំងមានសម្លេងពិរោះ និងដូចបេះបិទ ទៅនឹងតារាចម្រៀងល្បីឈ្មោះមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាស ថែមទៀតផង។

គួរឲ្យដឹងថា បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Naro Eter បានច្រៀងCover មួយបទចម្រៀងតារាចម្រៀង ឆន សុវណ្ណរាជ ចំណងជើងថា«ចង់ពាក់ព័ន្ធនឹងអូន» អមជាមួយនឹងសម្លេងហ្គីតាយ៉ាងពិរោះរណ្តំ។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺលោកមានសម្លេងដូចទៅនឹងតារាចម្រៀង ឆន សុវណ្ណរាជខ្លាំងមែនទែន បើសិនជាមិនមើលវីដេអូ ដោយស្តាប់តែសម្លេងរបស់បុរសរូបនោះ ប្រាកដជាគិតខុសថា ជាលោក ឆន សុវណ្ណរាជ ជាអ្នកច្រៀងជាមិនខាន៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ