(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពទទួលបានជ័យលាភីប្រឡងចម្រៀង «Cambodian Idol» លោក នី រតនា គេសង្កេតឃើញថា ក្រោយពេលជាប់កុងត្រា បានក្លាយជាតារាចម្រៀងពេញសិទ្ធ ប្រចាំផលិតកម្មដ៏ធំនេះរួចមក លោក ហាក់បីដូចជា មានយីអ៊ុនឡើងខ្ពស់ ខណៈបេក្ខភាព ដែលធ្លាប់ឆ្លងកាត់ការប្រឡងចម្រៀងដទៃទៀត ហាក់មិនសូវមានភាពលេចធ្លោបង្ហាញមុខ ក្នុងការងារសិល្បៈ ដូចជារូបលោកសោះ។

ស្របពេលដែលទទួលបានតំណែង ជាតួអង្គនៅក្នុងរឿង «រាជបុត្រកង្កែប» ដោយបានចាប់ដៃគូសម្ដែង ជាមួយនឹងកូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី គឺ ស្រីស្អាតសំឡេងស្រួយ វី ឌីណែត ផងនោះ កាន់តែជំរុញឲ្យកម្លោះសង្ហា ទឹកមុខមានមន្ដស្នេហ៍រូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន។

ថ្មីៗនេះ កម្លោះសង្ហាសម្ដីផ្អែម នី រតនា ស្រាប់តែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ដោយបានពោលពាក្យពិសេសមួយឃ្លា ទៅកាន់សំណាក់អ្នកគាំទ្រ ធ្វើឲ្យអ្នកគាំទ្រ មួយចំនួន មានការហួសចិត្តជាខ្លាំង។

លោក នី រតនា បានលើកឡើងនៅក្នុងបណ្ដាញ Instagram ថា «ថ្ងៃនេះមានអារម្មណ៍ថា ដូចជារាងអផ្សុកណាស់ ឥលូវនេះជិះឡានមកខេត្តកែប មកញ៉ាំអីលេងនៅមាត់សមុទ្រ ដើម្បីលំហែអារម្មណ៍បន្តិច កាត់បន្ថយការ Stress»។

បន្ទាប់ពីឃើញវិធីកាត់ស្រេ្តស របស់តារាប្រុស នី រតនា ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនសម្ដែងការភ្ញាក់ផ្អើល ប៉ុន្តែក៏មានអ្នកខ្លះទៀតហួសចិត្ត ដោយសារស្មានមិនដល់គ្រប់ៗគ្នា៕

នី រតនា
នី រតនា
នី រតនា
នី រតនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា