ភ្នំពេញ៖ បទ «ភ្លេងការ» របស់តារាចម្រៀងចាស់វស្សា លោក សាន ផានិត ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ ជាពិសេសអ្នកលេងបណ្តាញសង្គមនោះ កំពុងថតវីដេអូចម្រៀងនៅក្នុងថ្ងៃនេះហើយ។

បទ «ភ្លេងការ» កំពុងថតវីដេអូចម្រៀងនៅក្នុងថ្ងៃនេះហើយ

ជាក់ស្តែង លោក សាន ផានិត ដែលជាម្ចាស់បទផ្ទាល់ បានប្រាប់មកកាន់ខ្មែរឡូតថា វីដេអូចម្រៀង បទ «ភ្លេងការ» ដែលកំពុងថតនៅក្នុងថ្ងៃនេះ មានការចូលរួមសម្តែងដោយ កញ្ញា ជា ម៉េងលិ លោក ជា ភារុណ DJ Mike និងតារាជាច្រើនរូបទៀត ហើយបទនេះ គឺថតទៅតាមសាច់រឿងពិតៗរបស់បុរសជនបទដ៏កំសត់ម្នាក់ ដែលត្រូវសង្សារការចោល រហូតធ្វើឲ្យគេខូចចិត្តជាខ្លាំង។

កញ្ញា ជា ម៉េងលិ និងលោក សាន ផានិត
DJ Mike និងលោក សាន ផានិត
លោក ជា ភារុណ និងលោក សាន ផានិត

តារាចម្រៀងរូបនេះបានបន្ថែមទៀតថា វីដេអូចម្រៀងបទនេះ បានចូលរួមសហការផលិតដោយ P-Production Media ដែលនឹងត្រូវចំណាយពេលថតដល់ទៅ៣ថ្ងៃ និងចាយថវិការអស់ច្រើនគួរសមដែរ គឺធ្វើយ៉ាងណាឲ្យមានគុណភាពល្អ ក៏ដូចជាឲ្យសាកសមទៅនឹងសាច់រឿងដ៏កំសត់ពិតៗនោះតែម្តង។

វីដេអូចម្រៀងបទនេះបានចូលរួមសហការផលិតដោយ P-Production Media

គួរបញ្ជាក់ថា Official Audio បទ «ភ្លេងការ» ដែលជា Original Song ដ៏ល្បីល្បាញនេះ ត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុក San phanith Original របស់ លោក សាន ផានិត ផ្ទាល់តែម្តង ហើយទទួលបានការចែករំលែកដល់ទៅជាង១ម៉ឺនដង និងទទួលបានការទស្សនារាប់លានដងឯណោះ។

បទ «ភ្លេងការ» ទួលបានការចែករំលែកដល់ទៅជាង១ម៉ឺនដង និងទទួលបានការទស្សនារាប់លានដង

ចុងក្រោយ លោក សាន ផានិត សង្ឃឹមថា វីដេអូចម្រៀង បទ «ភ្លេងការ» ដែលនឹងចេញជាផ្លូវការនៅចុងខែកុម្ភៈនេះ នឹងត្រូវចិត្តអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រខ្លាំងតែម្តង ហើយលោកក៏សង្ឃឹមដែរថា ប្រិយមិត្តនឹងនៅតែបន្តគាំទ្រលោក ដើម្បីឲ្យលោកមានកម្លាំងចិត្តផលិតបទថ្មីបន្តទៀត៕

សូមទស្សនាវីដេអូ និងរូបភាពបន្ថែមទៀតនៅខាងក្រោម៖  

បទ «ភ្លេងការ» កំពុងថតវីដេអូចម្រៀងនៅក្នុងថ្ងៃនេះហើយ
បទ «ភ្លេងការ» កំពុងថតវីដេអូចម្រៀងនៅក្នុងថ្ងៃនេះហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត