ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា មួយរយៈចុងក្រោយនេះ តារាកំប្លែងជើងចាស់នាយវីតាមីនសេ បានធ្លាក់ខ្លួនឈឺជាទម្ងន់ តែក្រោយមកក៏មានការជួយឧបត្ថម្ភ ដល់លោក ជាមួយនឹងការព្យាបាលនៅប្រទេសក្រៅ ទើបធ្វើឲ្យលោកបានធូរស្បើយជាងមុន។

មិនត្រឹមតែប៉ុណ្ណោះ ក៏អាណិតដល់កូនស្រី អ្នកនាងប៉េងប៉ោង ដែលព្យាយាមព្យាបាលឪពុកខ្លួន ទោះត្រូវលក់របស់មានតម្លៃនានាក៏នាងព្រម លើសពីនេះក្រោយពីលោកបានធូរស្បើយ អ្នកគាំទ្រជាច្រើន ពិតជាមានភាពសប្បាយរីករាយមែនទែន។

តែមិនបានប៉ុន្មានផង ពេលនេះក៏បានលេចដំណឹងមួយថានាយវីតាមីនសេ កាលពីម្សិលមិញនេះ បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជំងឺទឹកនោមផ្អែមរបស់លោកធ្លាក់ចុះ និងធ្វើទុក្ខនៅក្នុងខ្លួនខ្លាំង បណ្តាលឲ្យឈាមរបស់លោកខ្វះ ទើបធ្វើឲ្យលោក កើតជំងឺខ្វះគ្រាប់ឈាមតែម្តង។

ដូច្នោះហើយទើបអ្នកនាងប៉េងប៉ោង មានក្តីបារម្ភពីលោកឪពុកយ៉ាងខ្លាំងក៏ប្រញាប់បញ្ជូនលោកទៅមន្ទីរពេទ្យទាន់ពេលវេលា បើមិនដូច្នោះជំងឺមួយនឹងអាចនឹងប្រឈមនឹងគ្រោះថា្នក់បាន៕ 

ស្ថានភាពជំងឺនាយវីតាមីនសេ កាលពីមុន
ស្ថានភាពជំងឺនាយវីតាមីនសេ កាលពីម្សិលមិញ
ស្ថានភាពជំងឺនាយវីតាមីនសេ កាលពីម្សិលមិញ
នាយវីតាមីនសេ និងកូនស្រី
នាយវីតាមីនសេ
នាយវីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]