ភ្នំពេញ៖ តារាសម្តែងមានរូបឆោមស្រស់ស្អាត អ្នកណាបានឃើញហើយក៏សរសើរ និងនិយាយពីមាត់មួយទៅមាត់មួយ ជាមួយនឹងសម្រស់បែបធម្មជាតិរបស់នាង កញ្ញា មាន សូនីតា បច្ចុប្បន្នឃើញថា តារាស្រីរូបនេះមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ។

ទោះបីជាតារារូបនេះ មានជាប់រវល់ការងារសិល្បៈ ក៏ដូចជាមុខរបរផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏នាងមានពេលវេលាថែសម្រស់របស់នាង ដោយប្រៀបធៀបទៅនឹងសម្រស់របស់នាងកាលពីចូលសិល្បៈដំបូង ឃើញថាគ្មានខុសគ្នាបន្តិចសោះ។

ដោយឡែក ការផាត់មុខ អាចធ្វើឲ្យមនុស្សស្រីគ្រប់រូប អាចផ្លាស់ប្តូរមុខមាត់ខ្លួនឯងបាន ពេលខ្លះអាចជាកាច ជាស្លូត យ៉ាងណាមិញនៅក្នុងបណ្តាញសង្គមរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនឹងស្ទីលផាត់មុខប្លែក ដែលនាងមិនធ្លាប់តែងខ្លួនបែបនេះពីមុនមក។

នៅក្នុងនោះដែរ ឃើញថាមុខរបស់នាងប្រែជាចាស់ជាងសព្វដង ដោយសារតែការផាត់មុខ ជាមួយនឹងម៉ូតសក់បែបនេះទៀត តែទោះជាយ៉ាងណា ពេលកញ្ញាតែងខ្លួនបែបនេះពិតជាប្លែកមែនទែន មើលសឹងតែមិនស្គាល់ថាជានាង៕ 

កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា ពេលផាត់មុខបែបនេះ
កញ្ញា មាន សូនីតា ពេលផាត់មុខបែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា