ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ កូនស្រីរបស់តារាកំប្លែងដ៏ល្បី នាងអ៊ីត ត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃ ពេលដែលនាងយកបទជាភាសាអង់គ្លេស មកច្រៀងលើឆាក ខុសតុងនិងបន្លំពាក្យស្ទើរតែគ្រប់ម៉ាត់ ដែលស្តាប់មិនបានថានាងកំពុងច្រៀងអំពីអ្វីនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះការរិះគន់មិនទាន់បានប៉ុន្មានផង កូនស្រីនាង អ៊ីត បានវិលមកឆាកតន្ត្រីម្តងទៀត ប៉ុន្តែម្តងនេះ នាងបានយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា “អតីត” ដែលជាបទដែលកំពុងពេញនិយម។ ហើយជាពិសេសនោះ បទចម្រៀងមួយបទនេះ មានច្រៀងលាយភាសាថៃថែមទៀតផង។

ក្នុងនោះដែរ ការវិលមកឆាកតន្រ្តី ជាមួយបទចម្រៀងខ្មែរលាយថៃម្តងនេះ កូនស្រី នាងអ៊ីត កាន់តែទទួលរងពាក្យរិះគន់ ថានាងច្រៀងភាសាថៃបន្លំទាំងដុល។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទី២ហើយ ដែលកូនស្រីរបស់អ្នកនាង អ៊ីត ត្រូវមហាជន រិះគន់យ៉ាងចាស់ដៃបែបនេះ ប៉ុន្តែប្អូននៅតែមានមហាជនមួយចំនួនទៀត សរសើរពីសមត្ថភាពរបស់ប្អូនដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

កូនស្រីនាងអ៊ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត