ភ្នំពេញ៖ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ជាតារាកំប្លែងល្បីខ្លាំងមួយរូប ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ CTN ដែលប្រិយមិត្តប្រហែលជាបានជ្រាបហើយថា នាងបានចាប់ដៃសាងគ្រួសារជាថ្មីមួយទៀត ជាមួយនឹងតារាកំប្លែងដូចគ្នា គឺលោក កៃដ កាលពីឆ្នាំមុនកន្លងទៅនេះ ។

ជីវិតគ្រួសាររវាងទាំងពីរ នាពេលបច្ចុប្បន្ន នៅតែស្អិតរមួតនិងគ្នាដូចដើម។ ម្យ៉ាងវិញទៀត អ្នកទាំងពីរតែងតែឆ្លៀតពេលបណ្តើរគ្នា ទៅណាមកណាជាញឹកញាប់ បើទោះបីជារវល់ការងាររៀងៗខ្លួនក៏ដោយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងនេះ ស្រាប់តែលេចលឺព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា នាងកំពុងតែមានផ្ទៃពោះ ៣ ទៅ ៤ខែហើយ។

ប៉ុន្តែមិនទាន់បានប៉ុន្មានផង ពេលនេះអ្នកនាង ខ្ញុង ក៏បានចេញមុខបកស្រាយផងដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវមួយនេះ។

អ្នកនាង ខ្ញុង បានសរសេររៀបរាប់ខ្លឹមសារមួយ នៅលើគណនីសង្គមហ្វេសប៊ុក របស់ខ្លួនយ៉ាងដូច្នេះថា៖

អរគុណដល់ខាងសារព័ត៌មាន ដែលបានជួយយកចិត្តទុកដាក់ ជាមួយគ្រួសាររបស់នាងខ្ញុំ តែនាងខ្ញុំមិនមានទម្ងន់ រឺពពោះបីបួនខែឡើយ គឺគ្មានទម្ងន់តែម្តង សូមបញ្ជាក់ ហើយនាងខ្ញុំក៏អាចទទួលបានគ្រប់កម្មវិធី មិនថាឆ្ងាយរឺជិតនោះទេទៅទាំងអស់…នាងខ្ញុំគ្រាន់តែចង់បានកូនស្រីតែប៉ុណ្ណោះ តែមិនទាន់មានទេ ចាំពេលខ្ញុំទម្ងន់ខ្ញុំនឹងប្រាប់បងៗខាងសារព័ត៌មានមុនគេ ពីព័ត៌មានលម្អិតនឹងច្បាស់លាស់ សូមអគុណ ៕

នេះសបញ្ជាក់ឲ្យឃើញថា តាមពិតអ្នកនាង ខ្ញុង នៅពុំទាន់មានផ្ទៃពោះ ដូចដែលគេបានចុះផ្សាយនោះទេ ៕

អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និងស្វាមី
សារដែលនាងបានបង្ហោះបកស្រាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង