ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ការបង្ហាញវត្តមានសាជាថ្មីរបស់ តារាសម្ដែងចាស់ឆ្នាំ អ្នកនាង កែវ ស្រីនាង បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែ​ទឹកដៃ សម្ដែងរបស់អ្នកនាងនៅតែល្អ  ហាក់គ្មានការប្រែប្រួល អន់ថយទាល់តែសោះ បើទោះជាខ្លួនខកខាន សម្ដែងច្រើនឆ្នាំហើយក្ដី។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ទើបតែត្រឡប់ចូលសិល្បៈវិញ មិនបានប៉ុន្មានផង ស្រាប់តែ ដៃគូសម្ដែង លោក អេនឌី រូបនេះ ឆ្លៀតបន្ថែមអាជីព ដោយ ចំណាយទុន យ៉ាងច្រើន បើកហាងសាឡនថ្មីមួយតែម្ដង។ នេះបើយោងតាមរយៈរូបភាព ដែលមិត្តជិតដិត របស់តារាស្រីរូបនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។

ជាក់ស្ដែង បន្ទាប់ពីទទួលបានដំណឹងនេះហើយ ក៏មានទស្សនិកជន អ្នកគាំទ្រ ជាច្រើន កោតសរសើរ តារាសម្ដែង រូបនេះជាខ្លាំង  ព្រោះមិនត្រឹមតែខ្លាំងខាងសម្ដែងទេ អ្នកនាង ក៏ពូកែរកស៊ី មិនឲ្យចាញ់មិត្តសិល្បៈដទៃឡើយ ៕

អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង និង លោក អេនឌី
ថ្ងៃសម្ពោធហាង សាឡន របស់អ្នកនាង
អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង