ភ្នំពេញ៖ មុននេះបន្តិច ផលិតកម្មរស្មីហង្សមាស បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លូន ថាតារាចម្រៀង សម្លេងផ្អែម នឹងត្រូវជាប្អូនប្រុសបង្កើត លោក ណុប បាយ៉ារិទ្ធិ គឺលោក នីកូ បានក្លាយជាសមាជិកថ្មី ក្នុងគ្រួសារ ហង្សមាស ហើយ ។

ដំណឹងមួយនេះ បានធ្វើឲ្យទស្សនិកជន ពិសេសអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា តារាចម្រៀងឯករាជ្យរូបនេះ សម្រេចចិត្ត ចូលទ្រនំរួមជាមួយបងប្រុសឡើយ។

យ៉ាងណាមិញ ខាងផលិតកម្ម ក៏បានចេញជាបទចម្រៀងថ្មី បែបមនោសញ្ចេតនា ដែលមានចំណងជើងថា «ថ្ងៃបែកគ្នា» សម្រាប់ការស្វាគមន៍ លោក នីកូ ផងដែរ ។

ក្នុងនោះដែរ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានរំពឹងថា ប្អូនប្រុសលោក ណុប បាយ៉ារិទ្ធ រូបនេះ មុខជាទទួលបានប្រជាប្រិយភាព ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ជាក់ជាមិនខាន៕

ចង់ដឹងបទថ្មីរបស់ លោក នីកូ ពីរោះយ៉ាងណា តោះស្ដាប់ទាំងអស់គ្នា៖ 

ផលិតកម្មរស្មីហង្សមាស បានប្រកាសលើេ ផ្លូវការរបស់ខ្លូន
ចម្រៀងថ្មី របស់ លោក នីកូ ក្នុងលិតកម្មរស្មីហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ