ភ្នំពេញ៖ ដួង ម៉ានិច ជាតារាសម្តែងស្រីម្នាក់ ដែលពោរពេញទៅដោយទេពកោសល្យ និងប្រសព្វក្នុងការសម្តែង មិនថា សម័យបុរាណ ស៊ិចស៊ី នាងសម្តែងចូលតួបានយ៉ាងឥតខ្ចោះ ធ្វើឲ្យទស្សនិកជនជាច្រើន មើលហើយជក់ចិត្តដិតអារម្មណ៍ខ្លាំងតែម្តង។

បើនិយាយពីពេលដែលនាងតុបតែងខ្លួនវិញ មើលទៅគឺស្រស់ស្អាតប្លែកទាក់ទាញភ្នែកមហាជនខ្លាំងមែនទែន ជាពិសេសនោះ ដោយសាររូបរាង និង ទម្រង់មុខដ៏ស្រស់សោភារបស់នាងផងដែរ ទើបធ្វើឲ្យនាងមានសន្ទុះប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន ក្នុងរយៈពេលបច្ចុប្បន្ន។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារាសម្តែងស្រីរូបនេះ នាងបានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមរបស់នាង ខណៈពេលដែលនាងកំពុងនៅលើគ្រែក្នុងបន្ទប់គេង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ផ្ទៃមុខរបស់នាងពុំមានការផាត់មុខបន្តិចសោះ ហាក់មើលទៅដូចជាខុសពីរាល់ដងឆ្ងាយ មើលទៅមួយភ្លែតសឹងតែគិតថាមិនមែនជានាង ៕

តោះចង់ដឹងចូលទស្សនាងរូបភាពខាងក្រោមទាំងអស់គ្នា៖

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច ពេលនាងមិនបានផាត់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច