អ្នកណាៗក៏ធ្លាប់មានកំហុសចុះ បើអាចត្រលប់ទៅអតីតកាលវិញបានតើយើងនឹងធ្វើអ្វីមុនគេ? ទស្សនិកជនប្រហែលជានៅចាំលោក Jazz Chuanchuen ដែលគាត់ធ្លាប់សម្តែងក្នុង រឿង “The Joking Jazz 4G” និង “Thailand Only”។

អ្នកណាៗក៏ដឹងថា រឿងលោកនីមួយៗទាំងតែនាំសេចក្តីរីករាយ លាយលំនិងកំប្លែង ហើយលោកក៏បានបាត់មុខមួយរយៈបន្ទាប់ពី រឿង “Thailand Only” ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងខ្លាំងទាំងក្មេងទាំងចាស់ តែពេលនេះលោកបានវិលត្រលប់មកវិញជាមួយនឹងការផ្លាស់ប្តូរថ្មីក្នុង រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”។

រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”

នៅក្នុងសាច់រឿងនេះ នឹងនាំទស្សនីយន៍ភាពថ្មីភ្លែកដោយលោកដើរតួជា MAH ដែលតែងតែមានក្តីស្រមៃក្លាយជាកវីដ៏ឆ្នើមម្នាក់ ប៉ុន្តែគាត់បែរជាទៅធ្វើការជាអ្នករត់តុទៅវិញ។ នៅថ្ងៃមួយគាត់បានយល់ព្រមអោយមិត្តភ័ក្ភជិតដិតរបស់លោក  ដែលបើកហាងកែសម្ភស្សជួយកែប្រែមុខមាត់ថ្មី អោយលោក ដើម្បីមានមុខមាត់ដូចជាតួកូរ៉េដែលកំពុងតែពេញនិយម ។ តែមុខមាត់ថ្មីរបស់លោកបានធ្វើអោយលោកស្អប់មុខខ្លួនឯងខ្លាំងជាងមុនទៅទៀត ហើយក៏ចង់ត្រលប់ទៅអតីតកាល ដើម្បីកែប្រែកំហុសរបស់លោក ដែលបានធ្វើអោយមិត្តស្រីរបស់លោកស្លាប់ និងដើម្បីកែប្រែមុខមាត់របស់លោកផងដែរ។

ចង់ដឹងថាតើលោកអាចត្រលប់ទៅជួយសង្រ្គោះមិត្តស្រីរបស់លោក និងស្រោចស្រង់មុខមាត់របស់លោកវិញបានដែររឺទេ កុំភ្លេចរង់ចាំទស្សនា រឿង “ផ្កាសួគ៍ និង ឆ្កែវត្ត” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅ ថ្ងៃទី ០១ ខែ កុម្ភៈ ២០១៨ ឆាប់ៗនេះហើយ។

រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”
រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”
រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”
រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត”

សូមទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia
ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]