ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា នៅតែអាចរក្សាតំណែងកំពូល បើទោះជាពេលនេះ នាងបានរៀបការរួចទៅហើយក្តី។

ដោយឡែក ក្នុងនាមជាតារាចម្រៀងដ៏ល្បីម្នាក់ មិននឹកស្មានថាអ្នកនាង សុគន្ធ និសា មានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា ដែលផ្ទុយពីអាជីពរបស់នាងទៅវិញ ហើយអ្វីដែលពិសេសនោះ អ្នកទាំង២រាប់អានគ្នា ដូចជាបងប្អូនបង្កើត។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ ដោយផ្អែកលើគណនីហ្វេសប៊ុករបស់ កញ្ញា ណាក់ ស្រីណា បានបង្ហោះសារ អមជាមួយរូបមួយសន្លឹកថា៖ “បងមួយ ប្អូនមួយ នេះជាក្តីស្រលាញ់ដែលបងតែងតែបានផ្តល់មកឲ្យប្អូន។ អរគុណណាស់បងស្រី។ ចង់ប្រាប់ថាស្រលាញ់ខ្លាំងពេញបេះដូង”។

បន្ទាប់ពីឃើញសារបែបនេះហើយ អ្នកគាំទ្រទើបដឹងថា អ្នកនាង សុគន្ធ និសា ពិតជាស្រលាញ់រាប់អានកញ្ញា ណាក់ ស្រីណា ខ្លាំងដល់ម្លឹង រហូតដល់ថ្នាក់ ទិញកាបូបដ៏ស្រស់ស្អាត ឲ្យកញ្ញា ស្រីណា មួយសម្រាប់ប្រើ ដូចទៅនឹងកាបូបរបស់អ្នកនាងបេះដាក់តែម្តង ។

យ៉ាងណាមិញ ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា បើទោះជាអ្នកទាំង២មានអាជីពជំនាញខុសគ្នាក៏ពិតមែន ប៉ុន្តែសម្រាប់ទំនាក់ទំនងរវាងអ្នកទាំង២វិញ ពិតជាមិនធម្មតានោះទេ៕ 

អ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា
អ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា
អ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា
អ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា
រូបកាបូបដែលកញ្ញា ណាក់ ស្រីណា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា