តែងបុរាណថតនឹងសត្វដំរី បង្ហាញភាពទន់ភ្លន់ ណាក់ ស្រីណា ស្អាតគ្មានទាស់

//s9.kh1.co/86/86fb8e0019d1e50e040f599ac88039eac4ecf68e.png
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

លង់នឹងសម្រស់កញ្ញា ណាក់ ស្រីណា ហើយបើតែងខ្លួនស្លៀកឈុតបុរាណទៅ ស្អាតសមសួនយ៉ាងៗហ្នឹង។

ភ្នំពេញ៖ សិល្បការិនីកញ្ញា ណាក់ ស្រីណា ត្រូវបានមហាជនចាត់ទុកជាតារាស្រីបែបស្រគត់ស្រគំ មិននិយមតែងខ្លួនស្លៀកពាក់ស៊ិចស៊ីពេក។ ពិតណាស់ បើនិយាយពីរូបសម្ផស្សនាងពិតជាស្រស់ស្អាតបែបនារីខ្មែរ គ្រប់ពេលនាងតែងខ្លួនស្លៀកឈុតប្រពៃណី ឬឈុតបុរាណ ឃើញថាមានភាពស្រស់ស្អាតផូរផង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាសម្ដែង និងពិធីការិនីរាងតូចច្រឡឹងរូបនេះ ក៏និយមរៀបចំខ្លួនបែបសាមញ្ញធម្មតា ពេខ្លះសឹងតែមិនផាត់មុខលាបក្រែមក៏សម្រស់នាងនៅតែស្រស់សោភាដដែល។ មិនតែប៉ុណ្ណោះ រូបភាពដែលនាងធ្លាប់បានបង្ហោះ តែងតែធ្វើឲ្យមហាជនលួចសរសើរពីនាងស្ទើគ្រប់ៗគ្នា។ 

ជាមួយគ្នានេះដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍លើកញ្ញា ណាក់ ស្រីណា នាងបានតុបតែងខ្លួនស្លៀកឈុតបុរាណ ថតជាមួយនឹងសត្វដំរី បង្ហាញពីភាពទន់ភ្លន់ជានារីខ្មែរ ហ្វេនឃើញហើយលួចលង់នឹងសម្រស់ដ៏ស្រទន់នាងស្ទើតែមិនបាន។ ហើយគ្រប់សន្លឹកនៃរូបភាពនោះ បញ្ជាក់ឲ្យឃើញថានាងពិតជាសមសួន ហើយរមទមមិនចាញ់ស្ត្រីខ្មែរកាលពីជំនាន់ដើមប៉ុន្មានឡើយ៕

ប្រភពរូបភាព៖ Nob Dane samangkar 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
ណាក់ ស្រីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T