ភ្នំពេញ៖ បទចម្រៀង«កែវភ្នែក » ដែលច្រៀងដោយកូនប្រុសរូបសង្ហារបស់កំពូលតារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ចេញមិនទាន់បានប៉ុន្មានផងទទួលបានការគាំទ្រខ្លាំង លើសពីការរំពឹងទុក ។

ជាការពិតណាស់ មកទល់នឹងពេលនេះចម្រៀងMV ខាងលើនេះ ទទួលបានការទស្សនាជាង២លានដងឯណោះ រីឯម្ចាស់ចម្រៀងវិញ ក៏មានភាពមមាញឹកមិនស្ទើរ ក្រោយឪពុកដឹកដៃប្រកាសចូលផលិតកម្មហង្សមាសផ្លូវការ។

ស្របពេលដែលបទចម្រៀងរបស់កូនលោក កំពុងតែផ្ទុះ និងមានការគាំទ្រខ្លាំងក៏ឃើញមានអ្នកដែលយកទៅ Cover ជាបន្តបន្ទាប់។

នៅក្នុងនោះដែរ ក៏ឃើញមានអ្នកគាំទ្រមួយរូប បានចេញវីដេអូ ដែលបានរាំ Cover បទចម្រៀង «កែវភ្នែក» ដែលមានការបញ្ចេញក្បាច់រាំបានយ៉ាងល្អមិនចាញ់ម្ចាស់ចម្រៀងឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាំនោះគឺជាមនុស្សស្រី។

ដូច្នោះហើយអ្នកគាំទ្រមួយចំនួន មានការសរសើរជាមួយនឹងស្នាដៃជាលើកដំបូងរបស់ពួកគេទទួលបានការគាំទ្រខ្លាំងយ៉ាងដូច្នោះ មិនចាញ់អ្នកចម្រៀងផ្សេងៗដែលឈរជើងយូរឆ្នាំនោះឡើយ៕    

តារាវ័យក្មេងរូបសង្ហាទាំង៣ សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
តារាវ័យក្មេងរូបសង្ហាទាំង៣ សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
តារាវ័យក្មេងរូបសង្ហាទាំង៣ សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
នារីដែលរាំ Cover តាមបទ«កែវភ្នែក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ