កោះកុង៖ ក្មេងស្រី២នាក់ ដែលទើបមានអាយុ ១៤និង១៥ឆ្នាំ បានរៀបចំគំរោងដាក់ ផែនការ សំលាប់ក្មេងជាអនិតិជនទើបអាយុ ៦ឆ្នំា ដើម្បីប្លន់យកក្រវិលមាស ២ហ៊ុនទើបនំាគ្នាច្របាច់ក សំលាប់ហើយសែងបោះចូល ទៅក្នុងទឹកត្រពំាង។ ករណីឃាតកម្ម ទៅលើក្មេងស្រីនេះ បានកើតឡើងនៅវេលា ម៉ោង ១១.០០នាទី ថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១២ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្មេងស្រីដែលជាជនដៃដល់នោះ ១ឈ្មោះវ.យ ភេទស្រី អាយុ១៤ឆ្នំា មានទី លំនៅភូមិ ៤សង្កាត់ដងទង់។ ២ឈ្មោះ ស.ន ភេទស្រីអាយុ១៥ឆ្នំា មានទីលំនៅភូមិឃុំ ជាមួយគ្នា។ ក្មេងស្រីដែលជនសង្ស័យ សំលាប់នោះមានឈ្មោះ សៅ វាន់ឌី អាយុ ៦ឆ្នំា មានទីលំនៅភូមិឃុំជាមួយគ្នា។

ប្រភពពីលោក មីន រស្មី អធិការរងទទួលផ្នែក ព្រហ្មទណ្ឌបានឲ្យដឹងថា ដោយទទួលបាន ព័ត៌មានពី ប្រជាពលរដ្ឋភ្លាមនៅករណី ឃាតកម្ម សំលាប់មនុស្ស ហើយ យោង តាម ការចង្អុលបង្ហាញពីលោក អធិការលោកក៏បាន ដឹកនាំកម្លំាងចុះ ទៅស្រាវជ្រាវរកឃើញ ឃាតកភ្លាមៗ។លោកមីន រស្មី បានឲ្យដឹងទៀតថា នៅពេលសាក សួរ ទៅ លើក្មេងស្រីទំាងពីរ នោះពុំមានពន្លឺសោះ ព្រោះក្មេងទំាងពីរពុំ ព្រមសារភាពតែជំនាញ លោកមានគ្រប់ គ្រាន់នៅ នីតិវិធីសួរទើបក្មេងស្រី ទំាងពីរ ឆ្លើយសារ ភាព ប្រាប់សមត្ថកិច្ច ពីទង្វើដែរពួកខ្លួនសំលាប់ ក្មេងស្រី នោះ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំាងពីរបានសារភាពថា ដោយក្មេងឈ្មោះ សៅ វាន់ឌី ចេះតែមកលេង ជាមួយញឹកញាប់ ហើយនៅក្នុងខ្លួន មានពាក់ខ្សែករ និងក្រវិល មាស ហើយពួកខ្លួន ក៏បបួលនាង ទៅបេះផ្លែក្រវិលលេង ពេលទៅដល់កន្លែង កើតហេតុពួកខ្លួន ក៏ចាប់ច្របាច់ក សំលាប់ហើយដោះ យកខ្សែក និងក្រវិលមាសនោះ រួចហើយសែងកុមារី បោះចូលក្នុងទឹកត្រពំាង ហើយពួកខ្លួនបានជិះ ម៉ូតូឌុបទៅផ្សារដើម្បី លក់ពេលនោះលក់ បានតែក្រវិល មាស២ហ៊ុន ទេ ពីព្រោះខ្សែក គឺជារបស់ កាឡៃ ហើយក្រវិលលក់បានលុយ ១២ម៉ឺនរៀលពេល មកផ្ទះ វិញស្រាប់តែសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

លោក មីន រស្មី បានឲ្យដឹងទៀតថា ចំពោះសាកសពក្មេងស្រី គឺដោយសារ ក្រុមសាច់ញាតិនំាគ្នា រកឃើញទើបដឹងពីហេតុផល ដែលក្មេងស្រីទៅ លេងជាមួយហើយ ស្រាវជ្រាវទៅទើប ឃាត់ខ្លួន ឃាតកបានភ្លាមៗ។ឥឡូវ លោក កំពុងកសាងសំណុំ រឿងបញ្ជូនទៅ ស្នងការដ្ឋានដើម្បីចាត់ការបន្ត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]