ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវ រវាងប្រុស ខួច និងកញ្ញា សាន សុម៉ាលី ដែលល្បីថាជាសង្សារគ្នា រួចក៏បែកគ្នា កាលពីថ្មីៗនេះ។ ប៉ុន្តែ រូបនាង ក៏បានបកស្រាយថា នាង និង លោក មិនមែនជាសង្សារគ្នាទេ គ្រាន់តែមិត្តរួមអាជីពតែប៉ុណ្ណោះ។

ប៉ុន្តែកាលប៉ុន្មានថ្ងៃមុន ប្រុសខួច ក៏បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហោះរូប ជាមួយនឹងនារីស្រស់ស្អាតម្នាក់ ជាមួយនឹងសារផ្អែមល្ហែម។ ជាពិសេស នារីរូបនោះ ក៏មើលទៅ មានសម្រស់ក៏ស្រស់ស្អាតមិនធម្មតាដែរ ថែមទាំងក្មេងថែមទៀតផង។

ក្នុងនោះផងដែរ មានប្រិយមិត្តមួយចំនួន ក៏ដូចជាអ្នកគាំទ្រ នាំគ្នាគិតថា ប្រហែលជាសង្សាររបស់លោក ព្រោះមើលទៅស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាយ៉ាងនេះ។ ហើយអ្នកខ្លះបានគិតថា ប្រុសខួច ចង់បង្ហាញពីសង្សារខ្លួន ក្រោយពីគេផ្អើលថា​ ខ្លួនធ្លាប់ជា សង្សារ សាន សុម៉ាលី៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

ប្រុស ខួច និងនារីដ៏ស្រស់ស្អាត ដែលគិតថា ជាសង្សារ
ប្រុស ខួច និងនារីដ៏ស្រស់ស្អាត ដែលគិតថា ជាសង្សារ
ប្រុស ខួច និងនារីដ៏ស្រស់ស្អាត ដែលគិតថា ជាសង្សារ
ប្រុស ខួច និង សាន សុម៉ាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន សុម៉ាលី