ភ្លេចមុខអាយដលនៅ! បាត់មុខពីសិល្បៈយូរប៉ុណ្ណា ប៉ុន្តែសម្រស់ សាន សុម៉ាលី នៅតែកប់ដដែល

//s9.kh1.co/66/662a6e1a3168d3104a7c1009e766e4de3ac54255.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បាត់មុខពីសិល្បៈមែនក្តី ប៉ុន្តែកុំច្រឡំថា សម្រស់តារាសម្តែង សាន សុម៉ាលី ធ្លាក់ចុះឬ ឡើងគីឡូឲ្យសោះ គឺថានៅស្អាតមិនខុសពីមុនសោះឡើយ។

ភ្នំពេញ៖ ទទួលស្គាល់ពីភាពល្បីល្បាញដ៏កក្រើករបស់ តារាសម្តែងសុិចសុី សាន សុម៉ាលី កាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលទោះបីជាពេលនេះ កញ្ញាបានបាត់មុខ បាត់មាត់ពីវិថីសិល្បៈក៏ពិតមែន ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះវិញគឺនៅតែរះត្រចះត្រចង់ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ជាច្រើនឆ្នាំហើយ​ ដែលមហាជនមិនបានឃើញវត្តមានតារាស្រីរូបនេះ តាមរយៈភាពយន្តថ្មីៗនោះឡើយ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា តែងតែបង្ហោះរូបភាពបង្ហាញពីសម្រស់ខ្លួនជារឿយៗ ទៅកាន់បងប្អូនអ្នកស្រលាញ់គាំទ្រជាទីស្នេហាផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ សាន សុម៉ាលី បានបញ្ចេញរូបភាពដ៏ស្រស់សោភា ជាមួយភាពសុិចសុីសុីវិល័យ ដោយបង្ហាញសាច់សម៉ត់ខៃ ដូចបណ្តូលចេក ចំណែកសាច់មុខគឺតែរក្សាភាពក្មេងជាងវ័យដដែល ដោយគ្មានស្មានជ្រីវជ្រួញឬ មុន ស្នាមអ្វីសោះឡើយ ទោះបីជាពេលនេះ កញ្ញាកាន់តែមានវ័យរាងជ្រេបន្តិចទៅហើយក្តី។

អ្នកគាំទ្រជាច្រើននាក់ ក៏សរសើរមិនដាច់ពីមាត់ ដែល តារាម្នាក់នេះ នៅតែរក្សាភាពក្មេងខ្ចីនិង សម្រស់ស្អាតដដែល ទោះបីជាយ៉ាងពេលវេលាដើរទៅមុខយូរយ៉ាងណាក្តីក៏ដោយចុះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
សាន សុម៉ាលី
រូបដែល សាន សុម៉ាលី ទើបតែបង្ហោះ
រូបដែល សាន សុម៉ាលី ទើបតែបង្ហោះ
សាន សុម៉ាលី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T