ភ្នំពេញ៖ តារាសម្តែងស្រី នី មុនីនាថ កំពុងតែឡើងកូដខ្លាំង នៅក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្ននេះ បើទោះបីជា ពេលនេះ រូបនាងមានរឿងក្តីជាប់ខ្លួនក៏ដោយ។

ជាក់ស្តែងគេ ក៏សង្កេតឃើញថា រូបសម្រស់របស់ តារាស្រីរូបនេះ ក៏កាន់តែស្រស់ស្អាតខ្លាំង ដែលខុសប្លែកជាងកាលមុនដាច់តែម្តង ជាមួយនឹង ទម្រង់មុខស្រួច និង រូបរាងស្លីម។

ការដែលប្រែប្រួលរូបសម្រស់បែបនេះ ក៏មកពីនាងបានថែមថយ នូវចំណុចខ្វះខាតនៅលើដងខ្លួនរបស់នាង។ ចង់ដឹងថា នាងបានកែកុនត្រង់ណាខ្លះ?

បើតាមកន្លែងថែរក្សាសម្ផស្សដ៏ល្បី បានទម្លាយឲ្យដឹងថា កញ្ញា នី មុនីនាថ បានចាក់បញ្ចូល សារធាតុម្យ៉ាង ជួយឲ្យមុខ និងក.របស់នាង គ្មានភាពជ្រីវជ្រួញ។ ហើយរាល់ពេលនាង សម្រាកពីការងារ នាងតែងតែចាក់បញ្ចូលនៃជាតិវីតាមីន លើមុខរបស់នាងជានិច្ច ដើម្បីធ្វើឲ្យស្បែកមុខ កាន់តែស្រស់ថ្លា។ មិនតែប៉ុណ្ណោះ នាងក៏បានចាក់សម្រកសាច់ដុំថ្គាមផងដែរ ក៏ព្រោះតែសាច់មុខរបស់នាង មានសាច់ច្រើនពេក។

មិននឹកស្មានថា ទម្រាំស្រស់ស្អាតដូចពេលបច្ចុប្បន្ន គឺនី មុនីនាថ បានទៅកែកុន លើមុខរបស់នាង ច្រើនកន្លែងដល់ម្លឹងសោះ៕

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ ពេលសម្រក សាច់ដុំថ្ពាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ