(ភ្នំពេញ)៖ តារាសម្ដែងស្រី សិចស៊ី កញ្ញា ដេននី ក្វាន់ បន្ទាប់ពីបានបង្ហាញមុខគូស្នេហ៍ ជាសាធារណៈ ឲ្យទស្សនិកជនស្គាល់ហើយនោះ ថ្មីៗនេះ មានដំណឹងដ៏រសើបមួយ ខណៈតារារូបស្រស់សម្រស់ឆើតឆាយម្នាក់នេះ បង្ហោះសារប៉ុន្មានឃ្លារ ហាក់បីដូចជាប្រាប់ជាដំណឹងថា ខ្លួនជិតចូលរោងការក្នុងខែ២ (ខែកុម្ភៈ) ខាងមុខនេះ។

ជាក់ស្តែង បើតាមគណនីហ្វេសប៊ុករបស់ តារាសិចស៊ី ដេននី ក្វាន់ បានសរសេរថា «ជិតដល់ថ្ងៃពិសេសហើយ មិនដឹងទៅកាត់ឈុតសម្លៀកបំពាក់ នៅហាងណាទេ…មិត្តណាដឹងថា កាត់នៅហាងណាស្អាតជួយប្រាប់ផង»។ ជាមួយគ្នានេះ គេសង្កេតឃើញថា មានមិត្តៗក្នុងហ្វេសប៊ុកជាច្រើន ចូល Comment ព្រមទាំងសួរថា «ជិតដល់ថ្ងៃការមែនបង?» ភ្លាមនោះ កញ្ញា ដេននី ក្វាន បានមើលឃើញ ហើយឆ្លើយថា «ចា៎អូន ខែ២ នេះហើយ»។

គួរបញ្ជាក់ថា ជាមួយនឹងការទម្លាយនេះ មានមហាជនជាច្រើនសម្តែង នូវការរីករាយជំនួសនាង ខណៈបច្ចុប្បន្ននេះ ការងារសិល្បៈរបស់នាង ហាក់មានភាពលេចធ្លោរជាបណ្ដើរៗហើយ បន្ទាប់ពីដល់ថ្ងៃកំណត់ ឲ្យមានសេរីភាពខាងសិល្បៈវិញ។ ចំណែកឯមុខរបរក៏កាក់កបហើយនេះ។ អ្វីដែលសំខាន់នោះស្រីស្រស់ ដេននី ក្វាន់ មិនបានបញ្ជាក់នៅឡើយទេ ថាពិធីមង្គលការរបស់នាង រៀបចំឡើងនៅថ្ងៃណានោះទេ គឺនាងគ្រាន់តែទម្លាយឲ្យដឹងថា ក្នុងអំឡុងខែកុម្ភៈ ខាងមុខនេះតែប៉ុណ្ណោះ៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់