(ភ្នំពេញ)៖ តារាចម្រៀងប្រុសបីដួងក្នុង ត្រកូល «ព្រាប» បានបង្ហាញខ្លួនជាលើកដំបូង ក្នុងក្លឹបកំសាន្តថ្មីមួយកន្លែង ដែលត្រូវបានគេដឹងថា មានតម្លៃខ្លួនខ្ពស់ មិនចាញ់ឪពុកជា កំពូលតារាល្បីជើងចាស់នោះទេ។ យ៉ាងណាមិញ មហាជនបានផ្ទុះការចាប់អារម្មណ៍ លាយឡំជាមួយនឹងចម្ងល់ជាច្រើន ខណៈតារាចំណូលថ្មីទាំងបីរូបនេះ ធ្លាប់តែទៅណាមកណា និងច្រៀងជាមួយគ្នា ដោយឡែកសម្រាប់ការបង្ហាញខ្លួនក្នុងក្លឹបកំសាន្ត លើកដំបូងនេះ មិនឃើញវត្តមានប្អូនទីបី ទៅវិញ។

បើតាមប្រភពច្បាស់ការណ៍ បានបង្ហើបប្រាប់ពីបញ្ហានេះដល់ Khmer Talking ថា «មូលហេតុដែលមិនមានវត្តមានប្អូនទី៣ ដែលមានឈ្មោះថា សុវត្ថិ សេរីវុឌ្ឍ ចូលរួមក្នុងកម្មវិធីរបស់ក្លឹបកំសាន្តថ្មីមួយកន្លែងនេះ គឺដោយសារតែ លោក សេរីរុឌ្ឍ មិនទាន់គ្រាប់អាយុ»។

យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្ររបស់តារាចម្រៀងថ្មី ប្រចាំផលិតកម្មហង្សមាស កំពុងតែរង់ចាំទស្សនា ការបង្ហាញខ្លួន របស់តារាប្រុសទាំងពីរ លោក សុវត្ថិ មុន្នីវណ្ណ និងលោក សុវត្ថិ មុន្នីនាគ សង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានវត្តមាន កូនទីបី របស់ លោក ព្រាប សុវត្ថិ ចូលរួមផងដែរ៕

តារាចម្រៀង​​​ជំនាន់ថ្មី ត្រកូល «ព្រាប» នឹង​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ក្លឹប​កំសាន្ត​ថ្មី​មួយកន្លែង ខណៈ​​ប្អូនទី៣ អវត្តមាន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ