ភ្នំពេញ៖ កាលពីយប់មិញពិធីមង្គលការរបស់ប្អូនស្រីអ្នកនាងចនច័ន្ទ លក្ខិណា ឃើញថាមានការចូលរួមពីតារាល្បីៗជាច្រើនដួង ជាពិសេសសូម្បីតែតារាជួរមុខជាច្រើនក៏ចូលរួមដែរ។

ជាក់ស្តែង កម្មវិធីមួយនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធមមែនទែន និងពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងការជួបជុំ មិត្តភក្តិ និងបងប្អូនជាច្រើន និងមិត្តរួមសិល្បៈរបស់អ្នកនាងចនច័ន្ទ លក្ខិណាផងដែរ។ 

មិត្តៗរបស់ប្អូនស្រីអ្នកនាងចនច័ន្ទ លក្ខិណា

នៅក្នុងនោះដែល ក៏ឃើញមានកញ្ញា សុភ័ក្រ កុសុម៉ា ដែលជាតារាមួយរូបកំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយត្រូវបានគេដឹងថានាងគឺជាមិត្តជិតស្និទ្ធនឹងប្អូនស្រីរបស់អ្នកនាង ចនច័ន្ទ លក្ខិណា។

ជាការពិតណាស់នៅក្នុងកម្មវិធីឃើញកញ្ញា កុសុម៉ា បានចូលរួមតាំងតែពីកម្មវិធីពេលព្រឹកឯណោះ តែអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះបានធ្វើឲ្យប្អូនស្រីអ្នកនាង ចនច័ន្ទ បានសម្រក់ទឹកភ្នែកនៅក្នុងពិធីមង្គលការ ពេលរៀបចំកម្មវិធីកាត់នំ។

ដោយនៅក្នុងនោះ នាង និងមិត្តជាច្រើននាក់បានលើកយកចម្រៀងមួយបទ ដែលមានចំណងជើងថា«ចម្រៀងរឿងមិត្ត» មកSurprise នាង ដែលធ្វើឲ្យនាង និងស្វាមីទប់ទឹកភ្នែកមិនចង់ជាប់ ដោយសារតែពួកគេបានធ្វើបែបនេះ បញ្ចេញការស្រលាញ់ចំពោះមិត្តដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនពេលបានទស្សនាវីដេអូមួយនេះ ពិតជាចង់ស្រក់ទឹកភ្នែកទៅតាមវីដេអូនោះយ៉ាងដូច្នោះ ដែលមានមិត្តរាប់អានគ្នាយូរ បានធ្វើដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា សុភ័ក្រ្ត កុសុម៉ា និងប្អូនស្រីចនច័ន្ទ លក្ខិណា
កញ្ញា សុភ័ក្រ្ត កុសុម៉ា និងប្អូនស្រីចនច័ន្ទ លក្ខិណា
ប្អូនស្រីចនច័ន្ទ លក្ខិណា យំដោយសារ កញ្ញាកុសុម៉ា
ប្អូនស្រីចនច័ន្ទ លក្ខិណា យំដោយសារ កញ្ញាកុសុម៉ា
ប្អូនស្រីចនច័ន្ទ លក្ខិណា យំដោយសារ កញ្ញាកុសុម៉ា
កញ្ញាកុសុម៉ា ច្រៀងចម្រៀងជូនប្អូនស្រីចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា