ភ្នំពេញ៖ តារាសម្តែងចាស់វស្សា អ្នកនាង លី ម៉ារីណា កំពុងតែស្តារប្រជាប្រិយភាពរបស់ អ្នកនាងជាថ្មី បន្ទាប់ពី នាងនឹងត្រូវបង្ហាញខ្លួនក្នុងរឿងភាគ ដែលកំពុងដំណើរការថត របស់ផលិតកម្មក្នុងស្រុកដ៏ធំមួយ មានចំណងជើងថា «រាជនីភូមិគ្រឹះ» ។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង លី ម៉ារីណា បានធ្វើឲ្យអ្នកគាំទ្រ ស្លុតចិត្តមែនទែន ពេលដែលឃើញរូបរបស់នាងប៉ុន្មានសន្លឹក ក្នុងសភាពទ្រុឌទ្រោមជាំពេញមុខ គួរឲ្យអាណិតខ្លាំងមែនទែន។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏មានអារម្មណ៍ធូរស្រាលមកវិញ បន្ទាប់ពីដឹងថា នេះគ្រាន់តែជាការតុបតែងមុខ របស់អ្នកនាង លី ម៉ារីណា សម្រាប់ថតរឿងភាគ «រាជនីភូមិគ្រឹះ» តែប៉ុណ្ណោះ។

អ្វីដែលពិសេសនោះ អ្នកគាំទ្រពិតជាសរសើរដល់ស្នាដៃ នៃការផាត់មុខរបស់អ្នកនាងមែនទែន ព្រោះមើលទៅស្ទើរតែមិនដឹងថាជាការផាត់មុខទៅហើយ៕ 

អ្នកនាង លី ម៉ារីណា
រូបដែលអ្នកនាង លី ម៉ារីណា ផាត់មុខមានសភាពទ្រុឌទ្រោម
រូបដែលអ្នកនាង លី ម៉ារីណា ផាត់មុខមានសភាពទ្រុឌទ្រោម
រូបដែលអ្នកនាង លី ម៉ារីណា ផាត់មុខមានសភាពទ្រុឌទ្រោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា