(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក សេន រ៉ានុត ត្រូវបានទស្សនិកជនដឹងថា លោកគឺជាតារាចម្រៀងប្រុសមួយដួង ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ខណៈបច្ចុប្បន្ននេះ លោកបានបាត់វត្តមានឈឹង នៅទឹកដីកំណើត ដោយបានទៅរស់នៅទឹកដីអាមេរិក ជាមួយនឹងគ្រួសារយ៉ាងមានសុភមង្គល និងប្រកបមុខរបរ ធ្វើជាជាងទងដដែល ព្រោះកាលពីមុន អាជីពនេះលោកបានហាត់រៀន នៅក្នុងប្រទេសកម្ពុជា ទោះបីខ្លួនមានការមមាញឹក នឹងអាជីពជាអ្នកសិល្បៈក៏ដោយ។

ថ្មីៗនេះ បើតាមគណនីហ្វេសប៊ុករបស់ លោក សេន រ៉ានុត បានបង្ហោះរូបពីរសន្លឹក ដោយមួយសន្លឹកជារូបថតរបស់លោក និងមួយទៀត ជារូបខ្សែដៃមាស ធ្វើដោយស្នាដៃ របស់លោកផ្ទាល់តែម្ដង ដោយភ្ជាប់នឹងពាក្យថា «ទីបំផុតខ្ញុំចេះធ្វើវា ចង់សួរថា ស្អាតអត់បងប្អូន? ចំណេះ ចោរមិនលួច ភ្លើងមិនឆេះ ចេះប្រសើរជាង មិនចេះ មែនអត់បងប្អូន?»។

គួររំឭកថា តារាចម្រៀង សេន រ៉ានុត ធ្លាប់ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងរាល់ស្នាដៃចម្រៀងរបស់លោក សុទ្ធសឹងតែត្រូវចិត្តយុវវ័យតែម្ដង ជាពិសេសបទចម្រៀង ដែលមានចំណងជើងថា «យល់អារម្មណ៍បងផង» និងបទ «អប្សរាម្ចាស់ស្នេហ៍» ខណៈបច្ចុប្បន្ន លោកកំពុងតែរស់នៅសហរដ្ឋអាមេរិក និង បន្តអាជីពជាតារាចម្រៀងដដែល ព្រមទាំងធ្វើជាងទងទៀតផង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេន រ៉ានុត