ឃ្លាតពីសិល្បៈជាង១០ឆ្នាំ​ សេន​ រ៉ានុត​ ម្ចាស់បទ«ចិត្តខ្លែង»​ នៅតែសង្ហា​

//s9.kh1.co/7a/7a6f19e0f4c037a818cbbfaa63000b47f3463507.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

រយៈពេលជាង១០ឆ្នាំមកហើយ ដែលតារាចម្រៀងលោក សេន រ៉ានុត សម្រេចចិត្តឃ្លាតឆ្ងាយពីសិល្បៈស្រុកខ្មែរ ទៅរស់នៅលើទឹកដីអាមេរិក ប្រើជីវិតយ៉ាងឆើតឆាយ និងមានក្ដីសុខបំផុត។

អាមេរិក៖ ជឿជាក់ថា ប្រិយមិត្តដែលធ្លាប់បានស្ដាប់បទចម្រៀង «ចិត្តខ្លែង» ប្រាកដជាស្គាល់ និងនៅតែចងចាំឈ្មោះអ្នកចម្រៀង គឺលោក សេន រ៉ានុត ជាក់ជាមិនខាន។ ដោយកាលពីជាង ១០ឆ្នាំមុន បទចម្រៀងមួយបទនេះ ពិតជាទទួលបានការគាំទ្រច្រើន ហើយមកទល់ពេលបច្ចុប្បន្ន ក៏នៅតែមានអ្នកចូលចិត្តស្ដាប់ច្រើនដដែលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ងាកមកមើលពីជីវិតឯកជន របស់តារាប្រុសសម្លេងផ្អែមរូបនេះសព្វថ្ងៃវិញ យើងឃើញថា មហាជនដែលជាអ្នកគាំទ្រ នៅតែតាមដានចង់ដឹងសុខទុក្ខអំពីរូបលោកជាហូរហែ។ ព្រោះរយៈពេលជាង១០ឆ្នាំមកហើយ ដែលតារាប្រុសរូបនេះ សម្រេចចិត្តឃ្លាតឆ្ងាយពីសិល្បៈស្រុកខ្មែរ ទៅរស់នៅលើទឹកដីអាមេរិក ប្រើជីវិតយ៉ាងឆើតឆាយ និងមានក្ដីសុខបំផុត។

ជាពិសេស បើនិយាយពីរូបសម្បត្តិរបស់លោកពេលនេះ យើងឃើញថា សេន រ៉ានុត នៅតែសង្ហា សាច់ចាំ ហាក់មិនប្រួលប្រែចាស់តាមអាយុនោះឡើយ ខណៈពេលនេះវ័យរបស់លោកក៏កាន់តែដើរទៅមុខក្ដី។ ហើយអ្វីដែលអ្នកគាំទ្រនៅតែសរសើរតារារូបនេះមិនដាច់ពីមាត់នោះ គឺសមត្ថភាពច្រៀងចម្រៀងបទចាស់ៗរបស់លោកឡើងវិញ នៅតែអាចច្រៀងពីរោះមិនថមថយទឹកដមសម្លេងនោះឡើយ៕

សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
សេន រ៉ានុត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T