ភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានក្នុងកម្មវិធី ប្រកួតកីឡាកងយុទ្ធពល ខេមរភូមិន្ទ ជាមួយនឹងតារាល្បីៗ ជាច្រើនរូបទៀត។

ជាក់ស្ដែង ស្ថិតក្នុងឈុតទាហាន ម្ចាស់បទ«ទាហ៊ានចិត្តស្មោះ» រូបនេះធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលជាមួយរូបរាងដ៏ស្រស់សង្ហា ដែលមើលទៅមិនចាញ់តារាបរទេស ប៉ុន្មាននោះទេ។

ក្រឡេកមកមើល តារាសម្តែង និងជាតារាម៉ូដែលល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានវត្តមាននៅទីនោះដែរ ។

ជាងនេះទៅទៀត អ្នកនាង ក៏បានបង្ហើបប្រាប់ពីអត្តចរិតរបស់ លោក សិរីមន្ត លើបណ្ដាញសង្គមទៀតផង ដោយបានបង្ហោះរូបភាព អមនឹងសារមួយថា៖« ចរិតល្អម៉្លេះលោក គួរអោយគោរពស្រលាញ់»

សារនេះបានស្ដែងប្រាប់ទស្សនិកជន ច្បាស់ណាស់ថាលោក ខេមរៈ សិរីមន្ត អាចរក្សាបានប្រជាប្រិយភាពខ្ពស់ខ្លាំងបែបនេះ ដោយសារតែលោក មានអត្តចរិតល្អ  រហូតដល់ថ្នាក់សូម្បីតែ តារាជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏សរសើរពីលោក មិនដាច់ពីមាត់ដែរ៕ 

លោក ខេមរៈ សិរីមន្ត និង អ្នកនាង ចន ច័ន្ទលក្ខិណា
លោក ខេមរៈ សិរីមន្ត និង អ្នកនាង ចន ច័ន្ទលក្ខិណា
លោក ខេមរៈ សិរីមន្ត និង អ្នកនាង ចន ច័ន្ទលក្ខិណា
លោក ខេមរៈ សិរីមន្ត ក្នុងឈុតទាហាន
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត