ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង ងួន ចាន់ដេវីត បានបង្ហោះសារមួយទាំងព្រឹកគួរឲ្យភ្ញាក់ផ្អើល ដល់អ្នកលេងបណ្តាញសង្គម។

ដោយនៅក្នុងនោះ លោកបានបង្ហោះសារ ទាក់ទងនឹងឡានរបស់ម្តាយលោក ដែលបានចតទុកនៅមុខផ្ទះ តែជាសំណាងមិនល្អ ចោរក៏បានលួចយកឡានរបស់ម្តាយលោកទៅបាត់ទាំងព្រឹកព្រលឹមតែម្តង។

ក្នុងនោះលោកក៏បានលើកឡើងថា៖«ចោរបានលួចឡានម្តាយខ្ញុំ ដែលចតទុកនៅមុខផ្ទះនៅតំបន់ វត្តគោកបញ្ជាន់ Corolla 2002, ស្លាកលេខ : 2AO-3028, PP. Colour: Silver, If you saw, please contact me via 077222784 Please share» ដូច្នោះបើមានបងប្អូនណាបានឃើញអាចទំនាក់ទំនងទៅកាន់លោកបាន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ពិតជាមានការសោកស្តាយខ្លាំងមែនទែនដែលមានរឿងបែបនេះចំពោះលោក ហើយក៏ជូនពរឲ្យលោករកឃើញឡាននោះឆាប់ៗនេះ៕ 

តារាចម្រៀង ងួន ចាន់ដេវីត
តារាចម្រៀង ងួន ចាន់ដេវីត
តារាចម្រៀង ងួន ចាន់ដេវីត
តារាចម្រៀង ងួន ចាន់ដេវីត
សាររបស់ ដេវីត ដែលបានបង្ហោះ
តារាចម្រៀង ងួន ចាន់ដេវីត និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត